ពិធីករថៃល្បីម្នាក់ អានព័ត៌មានបណ្តើរ យំគគ្រូកបណ្តើរ ព្រោះតែរឿងកូវីដ
មកទល់នឹងពេលនេះ ប្រទេសថៃនៅតែរងការវាយលុកខ្លាំងទៅៗ ពីជំងឺកូវីដ-១៩ រហូតធ្វើឱ្យមន្ទីរពេទ្យស្ទើរតែគ្រប់កន្លែងខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺ ហើយទុកឱ្យអ្នកជំងឺដេកពាសវាលពាសកាលនៅស្ទើរគ្រប់ទីកន្លែង។ ជាពិសេស ចំនួនអ្នកដេកស្លាប់ដោយសារជំងឺមួយនេះ ក៏កាន់តែកើនឡើងជាលំដាប់។
យ៉ាងណាមិញ នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ នេះ មហាជនពិតជាមានការរំជួលចិត្តជាខ្លាំង បន្ទាប់ពីឃើញពិធីការិនី Bright បានបង្ហោះ រូបពិធីករប្រុសម្នាក់ដែលមានឈ្មោះថា លោក Sorrayuth កំពុងតែសម្រក់ទឹកភ្នែក ខណៈដែលកំពុងតែអានព័ត៌មានទាក់ទងទៅនឹង អ្នកស្លាប់ដោយសារកូវីដ-១៩ ព្រោះតែគ្មានពេទ្យព្យាបាល ដែលរួមមានទាំង ក្មេង ចាស់ ប្រុស ស្រី។
ក្នុងការបង្ហោះរូបភាព កំពុងតែយំរបស់ប្រុសលោក Sorrayuth នោះដែរ ពិធីការិនីរូបនោះ បានសរសេរសារ អមជាមួយ ដោយបញ្ជាក់ពីភាពសោកសៅថា « អានព័ត៌មានផង យំផង! ងាកទៅឃើញលោក Sorrayuth កំពុងតែឱនមុខចុះយំ ថ្ងៃនេះ មានព័ត៌មានច្រើនណាស់ដែលអានហើយ ពិតជាធ្វើឱ្យនាងរំជួលចិត្តជាខ្លាំង » ។
ទន្ទឹមនឹងឃើញរូបភាពដែលពិធករស្រី Bright បានបង្ហោះបែបនេះ មានមហាជន និង អ្នកសិល្បៈមិនតិចនោះទេ ដែលចូលមកទៅខមមិនលើកទឹកចិត្តដល់អ្នកទាំងពីរ ឱ្យស៊ូៗ៕