កាន់តែព្រួយ! លោក Nawat មេធំ Miss Grand មានអាការកាន់តែធ្ងន់ សូម្បីងើបចេញពីគ្រែក៏មិនបាន
ខណៈនេះ មានមហាជនអ្នកគាំទ្របវរកញ្ញាថៃច្រើនណាស់ ដែលកំពុងតែកើតក្ដីបារម្ភពីសុខភាព របស់លោក Nawat ដែលជាស្ថាបនិក កម្មវិធី Miss Grand International បន្ទាប់ពីលោកមានអាការធ្ងន់ធ្ងរត្រូវចូលបន្ទប់ ICU បន្ទាន់ កាលពីពេលកន្លងទៅ ។
យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ ស្រាប់តែស្ថាបនិកកម្មវិធីដ៏ធំនេះ បានចេញមកបង្ហោះសារប្រាប់ពីអាការរបស់ខ្លួនថា នៅពេលនេះ ស្ថានភាពជំងឺរបស់លោក គឺស្ថិតនៅក្នុងបន្ទប់ ICU នៅឡើយ។ អ្វីដែលរឹតតែពិបាកនោះពេលនេះ លោកត្រូវធ្វើតាមគ្រូពេទ្យ ដោយមិនឱ្យលោក រើ ឬ ងើបចេញពីគ្រែព្យាបាលឡើយ ដោយហេតុថា សម្ពាធឈាមរបស់លោកឡើងខ្ពស់ពេក។
ទន្ទឹមនឹងឃើញ ស្ថានភាពលំបាកនេះហើយ បណ្ដាអ្នកគាំទ្របវរកញ្ញាថៃ មានការរំជួលចិត្តយ៉ាងខ្លាំង ព្រោះថា លោក Nawat នេះហើយដែលនាំឱ្យវិស័យបវរកញ្ញាស្រុកថៃមានការរីកចម្រើនខ្លាំង ពោលគឺ រាល់កម្មវិធីដែលលោក Nawat ដឹកនាំសុទ្អសឹងតែទទួលស្គាល់ខ្លាំងពីអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាំឱ្យលោក Nawat មានអាការធ្ងន់ ក៍ព្រោះតែលោកបានឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី «Delta» មានប្រភពមកពីឥណ្ឌា៕