(វីដេអូ) Kwan ចង់ការតាំងពីអាយុ ២៥ ឆ្នាំ តែអ្នកនេះមិនត្រូវ អ្នកនោះម្តាយប្រកែក អត់រហូតដល់អាយុ ៣៣ ឆ្នាំ
ប្រិយមិត្តអ្នកគាំទ្រច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាស្រីជួរមុខ នាង Kwan Usamanee ដែលជាតារាស្រីទើបតែបញ្ចប់កុងត្រាពីក្រុមហ៊ុនចាស់ ត្រឡប់មកក្លាយជាតារាសម្ដែងឯករាជ្យកាលពីពេលថ្មីនេះ ។ នាង Kwan គឺជាតារាស្រីម្នាក់មានទាំងសមត្ថភាព និង រូបសម្រស់ស្អាត ហើយរាល់ការសម្ដែងរបស់នាងតែងត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ឡើយ។
យ៉ាងណាមិញ កន្លងមកមានប្រិយមិត្តជាច្រើនតែងតែចង់ដឹងពីជីវិតឯកជនរបស់នាងណាស់ ជាពិសេសរឿងរ៉ាវស្នេហាគូជីវិត ដោយហេតុថានាងពេលនេះមានអាយុ ៣៣ ឆ្នាំទៅហើយ តែហាក់ពុំទាន់ឃើញមានដៃគូស្នេហានឹងគេ ដូច្នេះហើយទើបបានជាតារាស្រីរូបនេះតែងត្រូវបានមហាជនចោទសួរពាក់ព័ន្ធរឿងទាំងនោះមិនសូវជាដាច់ឡើយ ។
ដោយឡែក កាលពីពេលថ្មីៗនេះ តាមរយៈកម្មវិធីសម្ភាស Exclusive Talk តារាស្រី Kwan ស្រាប់តែបានបង្ហើបពីរឿងរ៉ាវនេះថា តាមពិតក្រោយពីរៀនចប់ភ្លាម នាងមានបំណងចង់រៀបហើយ គឺតាំងតែនាងអាយុ ២៤ – ២៥ មកម៉្លេះ ព្រោះថាការគិតពេលនោះនាងយល់ថា មនុស្សស្រីអាយុប៉ុណ្ណឹងល្មមអាចមានគ្រួសារបានហើយ តែក្រោយមកនាងហាក់មិនទាន់ឃើញមនុស្សដែលនាងត្រូវចិត្ត ហើយណាមួយវាហាក់មិនទាន់ដល់ពេលវេលាសម្រាប់នាងផង ។ ដូចនេះហើយបានជានាងនៅលីវមកទល់ពេលនេះ មិនព្រមយកគ្រួសារ ។
លើសពីនេះ នាងបន្តថា បើនាងមិនទាន់មានអ្វីគ្រប់គ្រាន់ ហើយមិនទាន់ជួបមនុស្សដែលត្រូវចិត្តនោះ នាងក៏មិនព្រមរៀបការនោះដែរ ។ អ្វីដែលសំខាន់នៅពេលនេះសម្រាប់នាង គឺការរកលុយសម្រាប់ផ្គត់ផ្គង់ជីវភាពប៉ុណ្ណោះ ជាពិសេសនាងមានម្ដាយចាស់ ដូចនេះហើយនាងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ម្តាយដើម្បីឱ្យគាត់រស់នៅមានក្ដីសុខ ៕