ផ្អែមនឹងគ្នាមិនដែលលស់ថ្ងៃ សុខៗស្រាប់តែ Tong Tong ធ្វើឱ្យសង្សារយំ ព្រោះតែរឿងនេះទៅវិញ
ជឿជាក់ថា ប្រិយមិត្តភាគច្រើន ច្បាស់ជាបានជ្រាបខ្លះៗមកហើយជុំវិញទំនាក់ទំនងរវាងតារាប្រុសរូបសង្ហា Tong Tong និង តារាស្រី Best Kamsing ដែលកន្លងមកអ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែមនឹងគ្នាសឹងតែមិនលស់ថ្ងៃណាមួយឡើយ ។
ជារឿយៗ គេតែងឃើញតារាស្រីប្រុសមួយគូនេះ បង្ហោះរូបភាព និង សកម្មភាពស្និទ្ធស្នាលគ្នាប្រៀបដូចប្ដីប្រពន្ធទៅហើយ ណាមួយគេឃើញតារាប្រុសលោក Tong Tong ចេញចូលផ្ទះតារាស្រីនាង Best Kamsing ញឹកញាប់ផងដែរ ។
យ៉ាងណាមិញ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៀតហើយ សម្រាប់គូស្នេហ៍តារាប្រុសស្រីគូនេះ បន្ទាប់ពីគេឃើញ តារាស្រី Best សម្រក់ទឹកភ្នែក ព្រោះតែតារាប្រុស Tong Tong ជាសង្សារ បានរៀបផែនការបន្លាច។ ជាមួយគ្នានោះ ហេតុដែលនាំឱ្យ Best យំនោះ គឺបណ្ដាលមកពី តារាប្រុស Tong Tong បាននាំនាងទៅបន្ទប់ដែលមាន សត្វតុកកែ និង ជីងចក់ ព្រោះថានាង មនុស្សខ្លាចសត្វទាំងនោះណាស់។
ទោះជាយ៉ាងនេះក្ដី វាគ្រាន់តែជាពញ្ញាក់អារម្មណ៍ ញ៉េះញ៉ោះសង្សាររបស់ខ្លួនតែប៉ុណ្ណោះ សម្រាប់តារាសម្ដែងប្រុសរូបសង្ហា Tong Tong ។ ដោយឡែក បើនិយាយពីអ្នកគាំទ្រឯណោះវិញ ក្រោយពីគូស្នេហាមួយគូនេះស្រឡាញ់គ្នា ផ្អែមល្ហែមនឹងគ្នា គ្មានលស់ថ្ងៃបែបនេះ ពិតធ្វើឱ្យពួកគេលួចច្រណែនមិនស្ទើរទេ ៕