មូលហេតុនេះសោះ! តាមពិត អ្នកនាង ខ្ញុង គ្មានបំណងចង់ឈប់ពីសិល្បៈនោះទេ
កាលពីប៉ុន្មានថ្ងៃកន្លងទៅ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងរឿងរ៉ាវរបស់តារាកំប្លែងស្រីល្បីឈ្មោះ អ្នកនាង ខ្ញុង ដែលបានធ្វើឡាយវីដេអូប្រាប់ទៅមហាជនថា អ្នកនាង មានបំណងចង់លាឈប់ពីវិស័យសិល្បៈ ដែលជាហេតុធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់អ្នកនាង មានការភ្ញាក់ផ្អើលជាខ្លាំង។
បើយោងតាមកិច្ចសម្ភាសន៍មួយជាមួយអ្នកនាង នាពេលថ្មីៗនេះ បានឱ្យដឹងថា តារាកំប្លែងស្រីរូបនេះ មិនបានចង់ឈប់ពីវិស័យសិល្បៈនោះទេ ដោយអ្នកនាង គ្រាន់តែចង់បញ្ចប់កុងត្រាជាមួយនឹងស្ថានីយទូរទស្សន៍ CTN តែប៉ុណ្ណោះ។
ជាមួយនឹងបំណង ដែលចង់ឈប់នេះ អ្នកនាង បានបញ្ជាក់ប្រាប់ថា ដោយសារតែមានភាពមមាញឹកជាមួយនឹងជីវិតផ្ទាល់ខ្លួន ដែលត្រូវមើលថែកូន និង គ្រួសាររបស់អ្នកនាង ដែលមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការបំពេញការងារ។ លើសពីនេះ អ្នកនាង គ្រាន់តែមិនចង់ធ្វើការបានតែប្រាក់ខែ
ខណៈដែលនាងមិនអាចបំពេញការងារបានល្អ ដូចនេះ អ្នកនាង ចង់បញ្ចប់កុងត្រាជាមួយនឹងស្ថានីយទូរទស្សន៍ខាងលើនេះ ប៉ុន្តែចំពោះការងារសិល្បៈផ្សេងៗទៀត គឺនៅតែបន្តទទួួលដដែល។
ជាចុងក្រោយ នៅក្នុងកិច្ចសម្ភាសន៍នេះដែរ តារាកំប្លែងស្រីរូបនេះ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះស្ថានីយ៍ទូរទស្សន៍ CTN ដែលអ្នកនាង បានរួមការងារនៅទីនោះ អស់រយៈពេល ១២ឆ្នាំមកហើយ ដោយបានធ្វើឱ្យអ្នកនាងមានកេរ្តិ៍ឈ្មោះ យ៉ាងល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ ៕