ថ្ងៃកំណើត ឌី សូនិត្តា ខំទិញពេជ្រជូនម្ដាយ តែបែរជាម្ដាយពោលពាក្យមិនសប្បាយចិត្ត ព្រោះមូលហេតុនេះ
កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២១ ត្រូវជាថ្ងៃខួបកំណើតរបស់តារាសម្ដែងស្រី ឌី សូនិត្តា ដែលនាងទទួលបានការ Surprise នំខួបកំណើត ក៏ដូចជាកាដូជាច្រើន ពីសំណាក់មិត្តភក្តិ បងប្អូនរបស់នាង ព្រមទាំងទទួលបានការជូនពរពីមហាជនលើបណ្ដាញសង្គម ផងដែរ។
ជាមួយគ្នានោះ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួនឆ្នាំនេះ ឃើញថាតារាស្រីរូបនេះ បានធ្វើការជូនគ្រឿងអលង្ការយ៉ាងមានតម្លៃមួយដល់ម្ដាយជាទីស្រឡាញ់របស់នាង គឺជាខ្សែកពេជ្រមួយខ្សែ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺបន្ទាប់ពីកូនស្រីបាន Surprise កាដូនេះហើយ ក៏បានឃើញម្ដាយរបស់ តារាស្រីរូបនេះ បានបង្ហោះរូបភាពខ្សែកពេជ្រ ភ្ជាប់ជាមួយសារលើបណ្ដាញសង្គម ដោយបានពោលពាក្យ ថាមិនសប្បាយចិត្តចំពោះកាដូរបស់កូន ក៏ព្រោះតែហេតុផលមួយ ដែលគាត់បានសរសេររៀបរាប់យ៉ាងវែងអន្លាយ។
ក្នុងសារនោះ ម្ដាយរបស់ តារាស្រីរូបនេះ បានរៀបរាប់ថា « ថ្ងៃ15ខែ07ឆ្នាំ2021ជាថ្ងៃខួបកូនស្រី ឌី សូនិត្តា ម្តាយមិនបានអោយអីកូន បែរជាកូនមកស៊ុបប្រាយទិញខ្សែករបន្តោងពេជ្រអោយម្តាយទៅវិញ កូនសួរថាម៉ែសប្បាយចិត្តទេ ម៉ែម្នាក់នេះមិនសប្បាយទេ កូនសួរថាហេតុអីទៅម៉ែ កន្លងមកកូនរកបាន កូនទិញឡានទិញក្រវឹលពេជ្រ ជញ្ចៀនពេជ្រ ខ្សែដៃពេជ្រ អោយម៉ែពាក់ចូលរួមកម្មវិធីនាៗ ម្តាយសប្បាយអរព្រោះ កូនស្រីរកលុយបានគ្រប់ច្រក បច្ចុប្បន្នឥឡូវកូនរកលុយពុំបាន បិទខ្ទប់ទាំងអស់ មុនថ្ងៃដល់ខួប អាបងលួចប្រាប់ម៉ែៗខួបនិតវាថាដូរឡានអោយម៉ែៗបានហាមថា កុំតែហ៊ានដូរ ទៅណា មកណាម៉ែ លែងជិះឡានហើយ ស្មានតែផុតហើយ លួចទិញខ្សែករបន្តោងពេជ្រអោយទៀត ម៉ែអគុណកូនហើយ ដែលបំពេញបំណងម្តាយ តែកាលៈទេសៈ នេះមិនដឹងពាក់ទៅណាទេ បីកុំ បីការពារ មានតែទទួលយកហើយជូនពរកូន មានសុខភាពល្អ ជៀសផុតពីជំងឺកាចសាហាវ មានសេចក្តីសុខទាំងផ្លូវកាយចិត្ត នឹងកូនប៉ងប្រាថ្នាអ្វី បានដូចបំណង អ្វីដែលកូនស្រីម៉ែប៉ងណា កូនបានធ្វើបុណ្យជាមួយព្រះរស់ ផលបុណ្យនោះ កូននឹងទទួលបានពេលចៅស្មាយ៍ធំ ឡើងគេនឹងស្រឡាញ់កូនគោរពកូន ដូចកូនធ្វើមកម្តាយចឹង ធ្វើបុណ្យបានបុណ្យ»។
ទន្ទឹមនឹងនោះ ក្រោយពីតារាស្រីរូបនេះ បានអានសាររបស់ម្ដាយនាងរួច នាងក៏បានធ្វើការស៊ែរបន្ត ដោយពោលពាក្យលេងសើចឡាយឡំជាមួយនឹងភាពរំជួលចិត្តផងថា «កុំឆ្ងល់ថាកាដុងចេះកំណាព្យកាបក្លោងពីណាមកបងប្អូនដែលមានអារម្មណ៍ អានទាំងញញឹមហើយលាយឡំជាមួយទឹកភ្នែកទេ??? អារម្មណ៍ដែលឈឺផង រំភើបផង សប្បាយផង តូចចិត្តផង អាណិតផង ពិបាករ៉ាយរ៉ាប់ណាស់»៕