កាន់តែសង្ស័យ! ស្ងាត់ៗ ឆន សុវណ្ណរាជ ធ្វើរឿងនេះជាមួយ សុភ័ក្រ កុសុម៉ា ទាំងកណ្ដាលអធ្រាត (វីដេអូ)
ជឿជាក់ថា ប្រិយមិត្តអ្នកតាមដានសិល្បៈខ្មែរ ច្បាស់ជាស្គាល់ជាក់ជាមិនខាន តារាសម្ដែងស្រី និង ពិធីការិនីពូកែវោហារសព្ទ សុភ័ក្រ កុសុម៉ា ដោយពេលនេះគេកត់សម្គាល់ឃើញនាងហាក់កំពុងតែឡើងកូដក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ជាពិសេស អាជីពជាពិធីការិនីរបស់នាង ដែលធ្វើឱ្យមហាជនស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។
យ៉ាងណាមិញ បើសិនជានិយាយពីជីវិតគូវិញ មកទល់ពេលនេះ សុភ័ក្រ កុសុម៉ា ហាក់មិនដែលធ្លាប់បានបង្ហើបម្ដងណាឡើយថានាងធ្លាប់មានទំនាក់ទំនងជាមួយបុរសណាម្នាក់នោះ ។ ជាការពិត សម្រាប់មហាជនអ្នកគាំទ្រខណៈដែលឃើញជីវិតរបស់នាងបានជោគជ័យលើការងារហើយ ពួកគេហាក់បីជាចង់ឱ្យតារាស្រីរូបនេះ ឆាប់មានគូស្នេហ៍ឆាប់ៗផងដែរ ។
ដោយឡែក ថ្មីៗនេះ ពិតធ្វើឱ្យមហាជនស្រឡាំងកាំង និង ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនៅសុខៗ តារាចម្រៀង និង ពិធីការិនី នាង សុភ័ក្រ កុសុម៉ា ស្រាប់តែចេញមកបង្ហោះឆាត ឆ្លើយឆ្លងគ្នាជាមួយតារាចម្រៀងជួរមុខ លោក ឆន សុវណ្ណរាជ។
តាមរយៈឆាតនោះដែរ គេក៏ឃើញតារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ បានច្រៀងចម្រៀងយ៉ាងផ្អែមល្ហែមប៉ុន្មានឃ្លាទៅកាន់តារាស្រី កុសុម៉ា ថា « មិនបាច់ប្រាប់គេថាយើងស្រឡាញ់ក៏បាន ឱ្យតែស្នេហាបានសុខសាន្តក៏ល្មមគ្រប់គ្រាន់ មិនបាច់ប្រាប់ក៏មិនអន់ចិត្ត ព្រោះការពិតស្នេហ៍យើងស្ម័គ្រស្មោះ រក្សាស្នេហ៍ដល់ថ្ងៃនោះយើងនឹងរៀបការ»។ រីឯមួយឃ្លាទៀតថា « ពិបាកខ្លាំងណាស់ចង់បំភ្លេចអូនឱ្យបាន ព្រោះវង់ភក្ត្របានដិតជាប់អារម្មណ៍ ព្រោះបេះដូងរោលដូចភ្លើង ឱ្យឆេះក្ដៅងំ ហេតុអ្វីខ្ញុំរំភើបម៉្លេះទេ »។
ជាមួយគ្នានោះ តារាចម្រៀង និង ពិធីការិនីរូបនេះ ក៏បាន សរសេរបន្ថែមថា « អុញនុះ! ឆន សុវណ្ណរាជ ឆាតច្រៀងញ៉ែកុសុម៉ាទាំងកណ្ដាលយប់ ស្ងាត់ជ្រងំ » ។
ដោយឡែក បើងាកទៅមើលមហាជនអ្នកគាំទ្រឯណោះវិញ បន្ទាប់ពីឃើញ តារាទាំងពីរនាក់នេះ ស្និទ្ធសា្នលដល់ថ្នាក់ឆាតរកគ្នាទាំងយប់បែបនេះ ពិតធ្វើឱ្យពួកគេកាន់តែសង្ស័យថា ទំនាក់ទំនង រវាង តារាប្រុស លោក ឆន សុវណ្ណរាជ នឹងអាចឈានលើសពីមិត្តភក្តិ តែយ៉ាងណា អ្នកគាំទ្រក៏មិនអាចសន្មត់ត្រូវ ១០០ ភាគរយនោះទេ ថាវាជាការពិត ដោយហេតុថា តារាស្រី កុសុម៉ា ជាមនុស្សលេងសើចច្រើន អាចបង្ហោះនេះគ្រាន់តែជាលេងសើចធម្មតាប៉ុណ្ណោះ មិនមានអ្វីលើសពីមិត្តឡើយ ។
ទោះបីជា យ៉ាងណាក្ដី គេក៏ឃើញ អ្នកគាំទ្រមួយចំនួនហាក់សប្បាយរីករាយ ពេលឃើញតារាប្រុសស្រីមួយគូនេះ បង្ហាញភាពផ្អែម និង សម្ដែងភាពស្វីតៗបែបនេះ ហើយប្រសិនជាលោក ឆន សុវណ្ណរាជ ជាមួយ តារាស្រី សុភ័ក្ត្រ កុសុម៉ា អាចលើសពីមិត្តក្លាយជាសង្សារមែនក៏ពួកគេសប្បាយចិត្តដែរ៕