ងើបពីគ្រែមិនទាន់រួចផង ស្រាប់តែលោក Nawatt ប្រកាសឈប់ពីអាជីពមួយនេះដាច់ភឹង
ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានដឹងរួចមកហើយពីស្ថានភាពជំងឺរបស់លោក Nawatt ដែលជាស្ថាបនិកកម្មវិធី Miss Grand International ។ ថ្មីៗនេះ លោកក៏បានចេញពីបន្ទប់ ICU ហើយ បន្ទាប់ពីរងការវាយលុកយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ប្រភេទថ្មីកាលពីពេលកន្លងទៅនោះ ។
ដោយឡែកនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញលោក Nawatt ឡាយទាំងមិនទាន់ជាពីជំងឺកូវីដ-១៩ ស្រួលបួលផងថា លោកនឹងលាលែងពីដំណែងជាពិធីករ នៅក្នុងកម្មវិធីប្រកកួតមុខម្ហូបដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសថៃ ។
ទន្ទឹមនឹងនោះ លោកក៏បានសម្តែងក្តីគោរព និង ក្តីនឹករលឹកដល់មិត្តរួមអាជីពថា លោកចេញពីកម្មវិធីមួយនេះដោយសារតែលោកចង់មានពេលវេលាខ្លះសម្រាប់ខ្លួនឯង ហើយក៏មិនចង់ឱ្យអ្នកគ្រប់គ្នាមានបញ្ហាដោយសារតែលោកនោះដែរ ។ យ៉ាងណាមិញ ព័ត៌មានការលាឈប់ជាពិធីករលើកនេះ វាពិតជារឿងមួយដែលធ្វើឱ្យមហាជនមានការសោកស្តាយយ៉ាងខ្លាំង ដែលត្រូវបាត់វត្តមានលោកចេញពីកម្មវិធីធ្វើម្ហូបដ៏ល្បីមួយនេះ ៕
ប្រភព៖ Thairath