តាមបណ្ដាសារព័ត៌មានក្នុងប្រទេសកូរ៉េ បានចេញផ្សាយនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា សមាជិកក្រុម EXID តារាចម្រៀង Hani បានតេស្តរកឃើញឆ្លងវីរុសកូវីដ-១៩ ។
ដំបូងឡើយ សមាជិកក្រុមការងារម្នាក់ ដែលធ្វើការជិតស្និទ្ធនឹង Hani បានរកឃើញឆ្លងវីរុសកូវីដ-១៩ ដែលនាំឱ្យ Hani ក៏ត្រូវឆ្លងកាត់ការធ្វើតេស្តដូចគ្នា ។ មកដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ នេះ Hani ក៏ត្រូវបានឱ្យដឹងថា តេស្តវិជ្ជមានវីរុសកូវីដ-១៩ ដូចគ្នា ៕
ប្រភព៖ Allkpop