Pat Napapa ទឹកភ្នែករហាម ពេលត្រូវកូនជូនដំណើរឡើងឡាន ទៅព្យាបាលកូវីដ-១៩
នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាស្រី Pat Napapa បានចេញមុខទម្លាយថា នាងមានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅនោះ ។
ដោយឡែក នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នេះ មហាជនកាន់តែរំជួលចិត្តលើសដើម បន្ទាប់ពីឃើញ Pat Napapa លាកូនប្រុសទាំងទឹកភ្នែក ពេលនាងចេញដំណើរទៅព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ។ ក្នុងរូបភាពដ៏រំជួលចិត្តនោះ តារាស្រី Pat Napapa និយាយពាក្យមួយម៉ាត់ទៅកូនប្រុសយ៉ាងក្តុកក្តួលថា «កុំឌឺណាកូន ហើយមើលថែលោកយាយផង» ខណៈនោះកូនប្រុសរបស់នាងបែរជាមកលួងម្តាយលើកដៃលានៅក្រៅកញ្ចក់ឡានយ៉ាងរំជួលចិត្តវិញ ។
ក្រោយពីមហាជនអ្នកគាំទ្របានឃើញរូបភាពនេះហើយ ពួកគេពិតជារំជួលចិត្តជាខ្លាំងបន្ទាប់ពីឃើញបែបនេះ ហើយអ្នកគាំទ្រទាំងអស់ក៏ជូនពរឱ្យនាងឆាប់ជា និង បានមកមើលថែកូនវិញផងដែរ ៕
ប្រភព ៖ Khaosod