កំពុងភ្ញាក់រឿងហោះទៅដល់បារាំង ឥឡូវស្រាប់តែ ខេម បញ្ចេញមុខកេ្មងម្នាក់ថាជាកូន
កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ មហាជនក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀងប្រុសសំឡេងស្អក លោក ខេម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីស្ងាត់ៗ បានឃើញលោកបង្ហោះប្រាប់ថាលោកបានទៅដល់ប្រទេសបារាំងយ៉ាងមានសុវត្ថិភាព ។
បន្ទាប់ពីបានដឹងថា តារាប្រុសរូបនេះ បានទៅដល់បារាំងភ្លាម ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម មានចម្ងល់ និង បានខមមិនសួរនាំលោកគ្រប់ៗគ្នា ទាក់ទងនឹងរឿងនេះ ។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ថែមទៀតនោះ ស្រាប់តែថ្ងៃនេះ លោកបានបង្ហោះរូបភាពក្មេងម្នាក់មានមុខមាត់គួរឱ្យក្នាញ់នៅក្នុងកន្ត្រក់យួរដៃមួយ ភ្ជាប់ជាមួយសារដែលលោកហាក់បីដូចជាចង់ប្រាប់ថាជាកូនរបស់លោកអ៊ីចឹង ។ ក្នុងនោះ លោកបានសរសេរយ៉ាងដូច្នេះថា «បើប្រាប់ថាកូនក៏អ្នកមិនជឿដែរ នាំ Baby ដើរលេងម្តង សុខសប្បាយគ្រប់គ្នាណា» ។
ជាមួយគ្នានេះ ពាក្យសម្ដីរបស់លោកដែលបានបង្ហោះនេះ មិនទាន់ដឹងថាច្បាស់នៅឡើយថា គ្រាន់តែជាពាក្យលេងសើច ឬយ៉ាងណានោះ ដែលកំពុងតែធ្វើឱ្យមហាជនផ្ទុះចម្ងល់ និង មានការសង្ស័យជាខ្លាំងពីក្មេងតូចនោះ ៕