កុល ដាវី ឆ្លើយតបទាំងឌឺទៅ សុខ រក្សា ភ្លាមៗ ពេលឃើញសារបង្ហោះឱ្យម្តាយល្អពេក
រយៈពេលប្រមាណ ២ ឆ្នាំកន្លះមកហើយ ដែលតារាចម្រៀង សុខ រក្សា និង តារាសម្តែង កុល ដាវី បានរៀបការនឹងគ្នាកាលពីអំឡុងថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ។
គេនៅចាំបានថា កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ តារាប្រុសស្រីទាំង ២ បានប្រកាសទទួលបានតំណក់ឈាមដំបូងរួមគ្នា ប៉ុន្តែមិនបានប៉ុន្មានផង ជាអកុសលទារកក្នុងផ្ទៃរបស់អ្នកនាង កុល ដាវី បាត់បង់ទៅវិញ ធ្វើឱ្យនាងកើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង ។
យ៉ាងណាមិញ បើទោះជាហាក់បន្សល់ទុកនូវស្នាមឈឺចាប់ដល់ប្តីប្រពន្ធសិល្បករខាងលើបន្តិចមែន ប៉ុន្តែមិនយូរប៉ុន្មានលោក សុខ រក្សា បានថ្នាក់ថ្នមលួងលោមចិត្តភរិយាអ្នកនាង កុល ដាវី ឱ្យរីករាយឡើងវិញ ដោយលោកបានមើលថែផ្តល់ក្តីស្រឡាញ់ដល់ភរិយាយ៉ាងមានសុភមង្គល មិនឱ្យនាងថ្នាក់ចិត្តនោះឡើយ ។
ដោយឡែក បើក្រឡេកទៅមើលក្រុមគ្រួសារទាំងសងខាងរបស់លោក សុខ រក្សា និង កុល ដាវី ឯនោះវិញ ក៏ហាក់មានក្តីសុខដូចគ្នា ក៏ព្រោះឪពុកម្តាយទាំងសងខាងហាក់ទទួលបានការគោរពរស្រឡាញ់ពីកូនៗទាំង ២ ។
តួយ៉ាងកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ លោក សុខ រក្សា បានជូនពរថ្ងៃកំណើតម្តាយក្មេក ពោលគឺម្តាយរបស់អ្នកនាង កុល ដាវី យ៉ាងមានន័យក្នុងនាមកូនប្រសារប្រុសដ៏ល្អ រហូតអ្នកនាង កុល ដាវី ចេញមុខមកថាឱ្យស្វាមីភ្លាមៗ មិនទុកយូរនោះឡើយ ។
គ្រាន់តែឃើញលោក សុខ រក្សា សរសេរជូនពរម្តាយថា «Happy birthday Mum សូមឱ្យម៉ាក់មានសុខភាពល្អ អាយុវែង» ហើយភ្លាម អ្នកនាង កុល ដាវី ក៏បានចែករំលែកសារនោះ និង តបឱ្យស្វាមីវិញថា «កូនប្រសាគេ ជូនពរម៉ាក់ក្មេកគេលឿននោះ» ៕