![អាយុទើប ៣១ ឆ្នាំ Taylor Swift សល់លុយរាប់លែងអស់ និង វីឡាប្រណីតជិត ១០](https://www.popular.com.kh/wp-content/uploads/2021/07/Master-for-Web-85.jpg)
អាយុទើប ៣១ ឆ្នាំ Taylor Swift សល់លុយរាប់លែងអស់ និង វីឡាប្រណីតជិត ១០
ប្រិយមិត្តអ្នកនិយមស្តាប់ចម្រៀងបរទេស ប្រាកដជាស្គាល់ហើយនូវស្រីស្រស់សម្រស់បានពោរពេញដោយទេពកោសល្យ ជាអ្នកនិពន្ធ និង តារាចម្រៀងប៉ុបដ៏ល្បីកំពូលរបស់អាមេរិក គឺ Taylor Swift ដែលនារីកែវភ្នែកស្រទន់ស្រស់ស្អាតរូបនេះ តែងតែបម្រើអារម្មណ៍អ្នកគាំទ្រ តាមរយៈបទចម្រៀងស្នេហាមានអត្ថន័យចាក់ដោតបេះដូងឱ្យរំជើបរំជួលជាច្រើនបទ ។
ដោយឡែក តាំងពីប្រឡូកក្នុងវិស័យសិល្បៈមក គេឃើញថាស្រីស្រស់រូបនេះ ពិតជាកាក់កបសម្បើមណាស់ ព្រោះតែការចេញអាល់ប៊ុមនីមួយៗ តែងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំង ក៏ដូចជាការប្រគំតន្រ្តីនានា ដែលពោរពេញទៅដោយអ្នកគាំទ្រសឹងជាន់-កគ្នា ។
ជាលទ្ធផលពីការខិតខំប្រឹងប្រែងរបស់នាងទាំងនេះ ទ្រព្យសម្បត្តិរបស់នាងក៏កាន់តែកើនទៅៗ រហូតមកដល់ឆ្នាំ ២០២១ ត្រូវបានគេដឹងថា នាងមានទ្រព្យសម្បត្តិសរុបរហូតទៅ ៤០០ លានដុល្លារឯណោះ ដែលពិតជាមិនធម្មតាឡើយសម្រាប់នារីដែលស្ថិតក្នុងវ័យត្រឹម ៣១ ឆ្នាំដូចនាង ។ លើសពីនេះទៅទៀត នាងក៏ជាតារាម្នាក់ដែលចូលចិត្តទិញផ្ទះវីឡាស្អាតៗ មានតម្លៃរាប់លានផងដែរ ហើយមានមិនតិចខ្នងឡើយ ដែលនាងបានស្រវាយកមកជាម្ចាស់ ។ ខាងក្រោមនេះ គឺជាផ្ទះ វីឡា អាផាតមិន មួយចំនួន របស់ស្រីស្រស់ Taylor Swift ៖
១. Nashville Apartment
អាផាតមិននេះ ស្ថិតនៅរដ្ឋ Tennessee នាងបានទិញវាក្នុងតម្លៃប្រមាណជិត ២ លានដុល្លារ ក្នុងឆ្នាំ ២០០៩ ហើយវាគឺជាអចលនទ្រព្យដំបូងបង្អស់ដែលនាងបានទិញ នៅពេលដែលចាប់ផ្តើមឈានជើងចូលវិស័យសិល្បៈ ។
២. Beverly Hills Home
ក្នុងអំឡុងឆ្នាំ ២០១០ នៅពេលដែលនាងកាន់តែជោគជ័យក្នុងការងារចម្រៀង នាងក៏បានទិញផ្ទះដ៏ស្រស់ស្អាតមួយខ្នងទៀតដែលស្ថិតក្នុងតំបន់ Beverly Hills ក្នុងតម្លៃប្រមាណជាង ៣.៦ លានដុល្លារ ។ ផ្ទះនេះមានបន្ទប់គេង ៤ បន្ទប់ទឹក ៤ ព្រមទាំងទេសភាពដ៏គួរឱ្យចង់រស់នៅ ។ ហើយនាងបានលក់ទៅវិញនាឆ្នាំ ២០១៨ ក្នុងតម្លៃប្រមាណជាង ៤ លានដុល្លារ ។
៣. Nashville Home
ផ្ទះនេះស្ថិតក្នុងតំបន់អ្នកមាន Nashville នាងបានទិញក្នុងតម្លៃ ២.៥ លានដុល្លារ ហើយមានបន្ទប់គេង ៤ និង បន្ទប់ទឹក ៤ ផងដែរ ។
៤. Los Angeles Home
ផ្ទះដ៏ស្រស់ស្អាតម៉ូដចំណាស់មួយខ្នងនេះ ស្ថិតនៅក្រុង Los Angeles រដ្ឋ California នាងបានទិញនៅក្នុងឆ្នាំ ២០១២ ក្នុងតម្លៃប្រមាណ ១.៨ លានដុល្លារ ។ បន្ទាប់មកនាងក៏លក់ទៅវិញក្នុងឆ្នាំ ២០១៨ ជាមួយនឹងតម្លៃ ២.៧ លានដុល្លារ ។
៥. Island Mansion
ផ្ទះវីឡាឈរទ្រឹងនៅលើកោះ Rhode នេះ នាងបានទិញនៅក្នុងឆ្នាំ ២០១៣ ជាមួយតម្លៃជាង ១៧.៨ លានដុល្លារ ដែលមាន ៧ បន្ទប់គេង និង បន្ទប់ទឹក ៩ ព្រមជាមួយទេសភាពដ៏គួរឱ្យស្រស់ស្រាយអត់ចង់រស់នៅមិនបាន ។
៦. Trebeca Penthouses
ផ្ទះពីរល្វែងនេះ ស្ថិតនៅទីក្រុង New York នាងបានទិញនៅក្នុងឆ្នាំ ២០១៤ ក្នុងតម្លៃប្រហែល ២០ លានដុល្លារ ។
៧. LA Mansion
ផ្ទះវីឡាមួយខ្នងនេះ ត្រូវបាននាងទិញក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃ ២៥ លានដុល្លារ ។ ផ្ទះនេះមាន ៧ បន្ទប់គេង ព្រមទាំងបន្ទប់កម្សាន្តនានាជាច្រើនទៀត ។
៨. New York Townhouse
ផ្ទះល្វែងពីរនេះ មានទីតាំងស្ថិតនៅក្រុង New York បានទិញនៅក្នុងឆ្នាំ ២០១៧ មានតម្លៃជាង ១៨ លានដុល្លារ ។
៩. New York Condo
ខុនដូនេះ ត្រូវបាននាងទិញនៅក្នុងឆ្នាំ ២០១៨ ជាមួយនឹងតម្លៃជាង ៩.៨ លានដុល្លារ ។
១០. London House
ផ្ទះនេះ ស្ថិតនៅទីក្រុង London ប្រទេសអង់គ្លេស មានតម្លៃជាង ៣០ លានដុល្លារ ។