មិនខ្ចីប្រើឈ្មោះជាសង្សារទេ តែ Tong Tong និង Best លេងភាសាស្នេហាដាក់គ្នា ឡើងល្មួត
ប្រិយមិត្តភាគច្រើនច្បាស់ជាបានជ្រាបខ្លះៗមកហើយជុំវិញទំនាក់ទំនងរវាងតារាប្រុសរូបសង្ហា Tong Tong និង តារាស្រី Best Kamsing ដែលកន្លងមកអ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែមនឹងគ្នាសឹងតែមិនលស់ថ្ងៃណាមួយឡើយ ។
ជារឿយៗ គេតែងឃើញតារាស្រីប្រុសមួយគូនេះ បង្ហោះរូបភាព និង សកម្មភាពស្និទ្ធស្នាលគ្នាប្រៀបដូចប្ដីប្រពន្ធទៅហើយ ណាមួយគេឃើញតារាប្រុសលោក Tong Tong ចេញចូលផ្ទះតារាស្រីនាង Best Kamsing ញឹកញាប់ផងដែរ ។
យ៉ាងណាមិញ ទោះបីជាស្និទ្ធស្នាលដូចអ្វីដែលមហាជនបានឃើញក្ដី តែ Tong Tong និង Best មិនទាន់ទម្លាយថា ពួកគេត្រូវជាអ្វីនឹងគ្នាដែរ ហើយ មហាជនក៏ពុំបា្រកដដែលថាទំនាក់ទំនងពួកគេ ជាសង្សារ ឬ ក៏មិត្តភក្តិនោះ តែយ៉ាងណាអ្នកគាំទ្រយល់ថាទំនាក់ទំនងនេះលែងជាមិត្តភក្តិទៀតហើយ ។
ជាមួយគ្នានេះ ថ្មីៗកន្លងទៅស្រាប់តែធ្វើឱ្យមហាជនដឹងកាន់តែច្បាស់បន្តិចហើយ បន្ទាប់ពី Tong Tong និង Best ចេញមកបង្ហោះរូបគូ ប្រៀបបីដូចជាកំពុង Pre-wedding ដោយរូបភាពនោះដែរ ត្រូវបានអ្នកគាំទ្រ និង អ្នកលេងបណ្ដាញសង្គមជាច្រើនយល់ថា មិនយូរមិនឆាប់ Tong Tong និង Best ប្រាកដជាទម្លាញអាថ៌កំបាំងឆាប់ៗជាមិនខាន ហើយការទម្លាយលើកនេះ មិនមែនជាសង្សារ មិនមែនជាមិត្ត តែអាចជាគូដណ្ដឹងតែម្ដង ។
ដោយឡែកបើងាកទៅមើល Caption ភាសាស្នេហាដែលពួកគេសរសេរក៏កាន់តែបញ្ជាក់ឱ្យច្បាស់ថា ពួកគេមានទំនាក់ទំនងអ្វីពិតប្រាកដ ។ នៅលើការបង្ហោះរូបរបស់តារារូបសង្ហា Tong Tong បានសរសេរថា «មិនចង់ឱ្យនរណាម្នាក់មកនៅកណ្ដាលឡើយ សុំនៅក្បែរអូនរហូតទៅ ទីណាមានអូនទីនោះមាន… ភ្លេចបាត់ទៅហើយថាពេលនោះ យើងជាអ្វីព្រោះមួយថ្ងៃៗបងមានតែអូន មិនបានឃើញអូនប្រសិនបើចាកចេញទៅ តែទោះបីយូរប៉ុនណាក៏យើងនៅតែជាគូនឹងគ្នា»។
មិនត្រឹមប៉ុណ្ណោះ បើងាកទៅតារាស្រី Best ក៏ក្លែមពាក្យស្នេហាមិនចាញ់ Tong Tong ប៉ុន្មានដែរ ដោយនាងបានសរសេរថា «ជាជោគជតា ឬក៏ការតាំងចិត្ត ដែលបង និង អូនបានមកនៅក្បែរគ្នា តែអូនគិតថាវាពិតជាត្រឹមត្រូវហើយបើពួកយើងស្រឡាញ់គ្នា ភ្លេចទៅថាអូនមានបងជា…» ។
ក្រោយពីឃើញអ្នកទាំងពីរស្វីតបែបនេះ ពិតធ្វើឱ្យមហាជនជាច្រើនរំភើបចិត្ត និង ចូលទៅខមមិនអួតសរសើរព្រោងព្រាត ដូចគ្នានោះពួកគេក៏សង្ឃឹមផងដែរថា ឆាប់ៗនេះគេបានឮដំណឹងល្អ ៕