ស្ងាត់ៗ ស៊ឹម សូលិកា សាងសង់ផ្ទះថ្មីយ៉ាងធំ ធ្វើជាកាដូជូនកូនស្រីជាទីស្រឡាញ់
ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីពិធីការិនី ស៊ឹម សូលិកា និង លោក អេង ឫទ្ធី ត្រូវបានមហាជនចាត់ទុកជាតារាប្រុសស្រីមួយគូ ដែលមានជីវិតរស់នៅបែបទាន់សម័យ ហ៊ឺរហា មានផ្ទះវីឡាស្កឹមស្កៃរស់នៅ និង មានរថយន្តស៊េរីទំនើបជាច្រើនគ្រឿង ជាមួយការរស់នៅយ៉ាងមានសុភមង្គលនៅក្នុងក្រុមគ្រួសារ ។
ស្របពេលនឹងជីវិតរស់នៅប្រកបដោយសុភមង្គល និង មានគ្រប់សព្វនោះ តារាប្រុសស្រីជាប្ដីប្រពន្ធមួយគូនេះ ក៏តែងតែបានបង្ហាញជារឿយៗដល់អ្នកគាំទ្រ បានឃើញពីជីវិតរស់នៅ ប្រកបដោយសេចក្ដីសុខពេញទំហឹង ជាពិសេសជាមួយនឹងកូនស្រីជាទីស្រឡាញ់ ធំពេញវ័យយ៉ាងស្រស់ស្អាត ។
ជាក់ស្ដែងថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី បានឃើញ តារាស្រីរូបនេះ និងស្វាមី បានបើកបង្ហាញនូវរូបភាពគ្រោងផ្ទះថ្មីមួយកន្លែង ដែលមានទំហំធំស្កឹមស្កៃ ដែលបានឃើញបញ្ជាក់ប្រាប់ថា ជាផ្ទះរបស់កូនស្រីទីស្រឡាញ់។ នេះបើតាមការបង្ហោះរូបភាពភ្ជាប់ជាមួយសាររបស់ អ្នកនាង ស៊ឹម សូលិកា យ៉ាងដូច្នេះថា «ជូនមេតូច Phirak Nochta មកមើលការដ្ឋានសំណង់របស់គាត់ សូមរីករាយថ្ងៃសៅរ៍ចុងសប្ដាហ៍ដ៏សែនមនោរម្យ សូមចូលរួម ៣ការពារ ៣កុំ»។
មិនត្រឹមតែប៉ុណ្ណោះកន្លងមក ក៏តែងបានឃើញ អ្នកនាង ស៊ឹម សូលិកា និងស្វាមី បានបំពេញនូវសេចក្ដីសុខផ្លូវចិត្ត និងកាយដល់កូនស្រីសំណព្វចិត្តតែមួយនេះរបស់ទាំងពីរ ដោយធ្វើការទិញរបស់មានតម្លៃផ្សេងៗក៏ដូចជាទិញឡានស៊េរីទំនើបឱ្យកូនស្រីផងដែរ ៕