ផ្ទុះរឿងអាស្រូវដូចបាយពុះ តែ Fan Bingbing នៅសល់លុយ ដេកចាយ ១០០ ឆ្នាំក៏មិនអស់
តារាសម្ដែងកំពូលសម្រស់របស់ចិន Fan Bingbing ដែលត្រូវបានគេស្គាល់ថាជាតារាស្រីសម្បូរប្រជាប្រិយភាពមួយរូប ក្នុងវិស័យឧស្សាហកម្មកម្សាន្តរបស់ចិន និងជាតារាស្រីដែលអាចរកប្រាក់ចំណូលបានរាប់លានដុល្លារអាមេរិកពីការងារសិល្បៈរបស់នាង ។
បើទោះបីជា មួយរយៈពេលមុន តារាស្រីស្អាតរូបនេះ ធ្លាប់មានរឿងអាស្រូវជុំវិញកិច្ចសន្យាគេចពន្ធខុសច្បាប់ ដោយទទួលការផាកពិន័យពីរដ្ឋាភិបាលចិន និង ធ្វើការសុំអភ័យទោសដល់ក្រុមអ្នកគាំទ្រជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និង បណ្ដាញសង្គម ។
ជាការពិតណាស់ Fan Bingbing នាងគឺជាតារាស្រីចិនដ៏មានឥទ្ធិពលបំផុត ក្នុងចំណោមតារាស្រីល្បីៗជាច្រើននៅ អាស៊ី ។ ហើយបច្ចុប្បន្នតារាស្រីកំពូលសម្រស់រូបនេះ ទោះបីជាខ្លួនធ្លាប់ជាប់មានរឿងអាស្រូវក្តីក្តាប់យ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែអាចរកបានប្រាក់ចំណូលជិត ២៥ លានដុល្លារពីការងារសិល្បៈ នេះបើយោងតាមប្រភពពី wealthypersons បានឱ្យដឹងថា ទ្រព្យសម្បត្តិជាទឹកប្រាក់សុទ្ធរបស់នាង មានដល់ទៅ ១២០ លានដុល្លារ គិតត្រឹមខែ សីហា ឆ្នាំ ២០២១ ។
ខណៈដែលប្រជាប្រិយភាពរបស់នាង ពេលនេះកាន់តែកើនឡើង ទាញយកបានកេរ្តិ៍ឈ្មោះបទសំឡេងត្រឡប់មកវិញ និង សន្ទុះការគាំទ្រកាន់តែខ្លាំង ជាមួយនឹងអាជីពសិល្បៈរីកចម្រើនយ៉ាងខ្លាំង ដោយលេចឮដំណឹងថា តារាស្រីរូបនេះ កំពុងត្រៀមបង្ហាញវត្តមាននៅក្នុងពិភពកម្សាន្តហូលីវូដ នាពេលប៉ុន្មានឆ្នាំខាងមុខនេះ ៕