ក្រុមតារាភេទទី ៣ កញ្ញា យ៉េយ៉េ និង ផេនខេក ល្បីកក្រើកហ្វេសប៊ុក ក្រោយច្រៀងបទនេះ (វីដេអូ)
បើរំឮកកាលពីប្រមាណជិត ២០ ឆ្នាំ មុន មហាជននិយមស្តាប់បទចម្រៀងរបស់ផលិតកម្ម រស្មីស្ទឹងសង្កែ ប្រាកដជាធ្លាប់បានស្តាប់ហើយបទចម្រៀងមានចំណងជើងថា «ពាក្យស្រឡាញ់ និង ស្អប់» ដែលជាការបកស្រាយរួមគ្នាដោយតារាចម្រៀងស្រីល្បីឈ្មោះដូចជា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ និសា កញ្ញា លី អ៊ីវ៉ាធីណា និង អ្នកនាង ជិន សេរីយ៉ា ។ បទចម្រៀងនេះ បើទោះជារំលងទៅជាច្រើនឆ្នាំក្តី ក៏នៅតែមានចូលចិត្ត និង ចែករំលែកតៗគ្នាជាញឹកញាប់នៅលើបណ្តាញសង្គមផងដែរ ។
យ៉ាងណាមិញថ្មីៗនេះដែរ ក្រុមភេទទី ៣ របស់តារាភេទទី ៣ កញ្ញា យ៉េយ៉េ និង កញ្ញា ផេនខេក ដែលមានឈ្មោះថា «ក្រុមយក្សភ្លោះ» បានលើកយកបទចម្រៀងរបសតារាចម្រៀងស្រីខាង ៤ មកបកស្រាយឡើងវិញ ហាក់កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។
បទចម្រៀង «ពាក្យស្រឡាញ់ និង ស្អប់» ដែលមានការច្រៀង Cover ពី «ក្រុមយក្សភ្លោះ» របស់កញ្ញា យ៉េយ៉េ និង កញ្ញា ផេនខេក បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែសរសើរ និង ចែករំលែកតៗគ្នាជាច្រើន ក៏ព្រោះតែសមាជិកនៃ «ក្រុមយក្សភ្លោះ» ចំនួន ៥ នាក់ គឺពិតជាបកស្រាយបទខាងលើបានពីរោះណាស់ ។
លើសពីនោះ អ្វីដែលកាន់តែផ្ទុះការចាប់អារម្មណ៍ គឺបទចម្រៀង cover នេះដែរ ត្រូវបានកែសម្រួលភ្លេង ដោយបន្ថែមនូវតន្ត្រីបុរាណដាក់បញ្ចូល និង មានការថត MV ក្នុងឈុតបុរាណដូចគ្នាដែរ ៕