Chompoo និង ស្វាមី ទម្លាយអត្តចរិតកំណើតកូនៗ ជាកូនភ្លោះមែនតែអត្តចរិតខុសគ្នាដាច់ (វីដេអូ )
ជាការពិត មានមហាជនមិនតិចទេដែលកោតសរសើរពីជីវិត និង ភ័ព្វសំណាងរបស់កំពូលតារាសម្ដែងស្រីថៃ នាង Chompoo Araya ដែលមិនត្រឹមតែជោគជ័យខ្លាំងលើជីវិតសិល្បៈប៉ុណ្ណោះទេ តែនាងក៏ទទួលបានសុភមង្គលខ្លាំងណាស់ដែរ បន្ទាប់ពីរៀបការមានកូនប្រុសទាំងពីរនាក់ដ៏គួរឱ្យស្រឡាញ់នោះ ។
អ្វីដែលកាន់គួរឱ្យចាប់អារម្មណ៍ទៅទៀតនោះ ថ្មីៗនេះ តារាស្រី Chompoo និង ស្វាមី ក៏ធ្លាប់ចេញមុខទម្លាយពីអត្តចរិតរបស់កូនប្រុសភ្លោះទាំងពីររបស់នាងផងដែរ គឺ Sayfa និង Phayu នៅក្នុងកម្មវិធីល្បីមួយ ។ ចំពោះកូនប្រុសច្បងគឺ Sayfa តារាស្រី Chompoo បាននិយាយថាជាក្មេងដែលពុំសូវចេះនិយាយច្រើន ហើយចូលចិត្តកាន់សៀវភៅអាន ។ ចំណែកឯកូនប្រុសពៅរបស់នាង Phayu ជាមនុស្សចូលចិត្តចង់ដឹងច្រើន ចូលចិត្តសួរ ជាពិសេសចូលចិត្តលេងប្រភេទឡានបញ្ជា ។
យ៉ាងណាមិញ ជុំវិញរូបភាពនៃគ្រួសារដ៏សែនកក់ក្ដៅទាំងនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មាត់សរសើរជារឿយៗពុំសូវជាដាច់ឡើយ ជាពិសេសកូនប្រុសទាំងពីរដ៏គួរឱ្យស្រឡាញ់របស់អ្នកទាំងពីរតែម្ដង ព្រោះពួកគេទាំងពីរជាក្មេងឆា្លត លេងសើចច្រើន និង មុខមាត់ឃ្យូតៗគួរឱ្យស្រឡាញ់ ធ្វើឱ្យអ្នកគាំទ្រឃើញហើយគ្រឺតតែម្តង ៕
ប្រភពៈ YouTube