ខ្លោចចិត្ត! សំ ប៉ូលីដា បាត់បង់ម្តាយជារឿងទុក្ខធំ តែរឿងធំមួយទៀតគឺខ្សត់លុយបុណ្យសពឱ្យម្ដាយ រហូតខ្ចីបុលគេ
កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ បានទទួលដំណឹងថា តារាកំប្លែងស្រី សំ ប៉ូលីដា បានជួបទុក្ខដ៏សែនក្រៀមក្រំ ដោយត្រូវបានបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងជីវិត គឺម្ដាយរបស់នាងបានទទួលមរណភាព ដោយសារតែជំងឺមហារីក ។
ដោយឡែកបន្ទាប់ពីទទួលដំណឹងនេះហើយ មានរឿងមួយទៀតដែលតារាកំប្លែងស្រីរូបនេះ កំពុងតែជួបប្រទះ គឺខ្វះខាតថវិកាសម្រាប់ធ្វើបុណ្យសពម្ដាយ រហូតអ្នកនាងដាច់ចិត្តខ្ចីលុយគេដើម្បីធ្វើការចាត់ចែងក្នុងពិធីបុណ្យ ដែលធ្វើឱ្យមហាជនលើបណ្ដាញសង្គមមានការរំជួលចិត្តអាណិតដល់អ្នកនាងជាពន់ពេក ។
ទន្ទឹមនឹងការខ្វះខាតនេះដែរ ក៏បានឃើញមានការជួយឧបត្ថម្ភជាថវិកាពី លោក ជំទាវ ស្រីនាង និង ស្វាមី ព្រមទាំងក្រុមគ្រួសារ ចំនួន ១៥០០ ដុល្លារ ក្នុងការជួយចាត់ចែងក្នុងពិធីបុណ្យសពផងដែរ នេះបើតាមប្រភពនៃការបង្ហោះលើបណ្ដាញសង្គម សិល្បករកម្ពុជា ៕