អ៊ីវ៉ា ធ្លាក់ថ្លើមក្ឌុក នៅសុខៗស្រ្តីម្នាក់ខមមិនដៀលកប់មាត់ ហើយទូរស័ព្ទគំរាមនាងទៀត
ថ្មីៗនេះ កំពុងតែមានរឿងរ៉ាវយ៉ាងក្ដៅគគុកបានកើតឡើងចំពោះ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា អ៊ីវ៉ា ដែលត្រូវបានអ្នកលេងបណ្ដាញសង្គមម្នាក់បានប្រើពាក្យសម្ដីជេរប្រមាថរូបនាង ថែមទាំងបានខលទៅគំរាមនាងទៀត ។
បើតាមការបង្ហោះលើបណ្ដាញសង្គមរបស់តារាចម្រៀងស្រីរូបនេះ ដែលកំពុងតែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង មានការព្រួយបារម្ភជាខ្លាំងពីរូបនាង ដោយនាងបានធ្វើការបញ្ជាក់ប្រាប់ដល់មហាជនទាក់ទិននឹងរឿងដែលអ្នកលេងបណ្ដាញសង្គមម្នាក់បានយករូបភាពរបស់នាងទៅបង្ហោះ ព្រមទាំងចូលទៅខមមិនជេរប្រទិចលើរូបនាងខ្លាំងៗ ទាំងដែលនាងផ្ទាល់មិនដែលស្គាល់អ្នកលេងបណ្ដាញសង្គមម្នាក់នោះសោះ ។
កញ្ញា អ៊ីវ៉ា បាននិយាយបញ្ជាក់ប្រាប់ថា «ខ្ញុំអត់ដែលស្គាល់គាត់ទេ តែគាត់ចូលមកខមមិនក្នុងផេកជេរខ្ញុំយកៗ ថែមទាំងខលមកគំរាមខ្ញុំទៀត 096 571 0378 បញ្ជាក់ខ្ញុំផុសនេះគ្មានគោលបំណងអាក្រក់ ឬឌឺដងគាត់ទេ គ្រាន់តែចង់ឱ្យបងប្អូនទាំងអស់គ្នាដឹងកុំឱ្យមានការយល់ច្រឡំ»។
ភ្លាមនោះដែរ បន្ទាប់ពីបានឃើញបែបនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់នាងលើបណ្ដាញសង្គម នាំគ្នាចូលទៅបញ្ចេញមតិជាបន្តបន្ទាប់ទាក់ទងនឹងរឿងរ៉ាវនេះគ្រប់ៗគ្នា ៕