ធុញអ្នកមាត់ចាបមាត់ព្រាប ពូកែចេះដឹងរឿងគេពេក ស្រាប់តែ សុភ័ក្រ កុសុម៉ា ដាក់ឱ្យមួយឃ្លា
ជីវិតមនុស្សម្នាក់ៗកើតមករមែងត្រូវបាន អ្នកជុំវិញខ្លួននិយាយបែបនេះបែបនោះ មិនចេះខ្វះរឿងនោះទេ ទាំងដែលពេលខ្លះពួកគេមិនបានដឹងច្បាស់ពីរឿងពិតនោះយ៉ាងណាឡើយ ។ ម៉្យាងវិញទៀត ប្រសិនបុគ្គលនោះជាអ្នកល្បី មានមុខមានមាត់ក្នុងសង្គមផង នោះក៏កាន់តែសម្បូរអ្នកឆ្កិះឆ្កៀលនិយាយអ៊ីចេះនិយាយអ៊ីចុះ មិនដាច់ឡើយ ។
តួយ៉ាងងាកទៅមើលជីវិតតារាស្រីស្រស់ សុភ័ក្រ កុសុម៉ា ឯណោះវិញ ទន្ទឹមនឹងជីវិតមានភាពល្បីល្បាញដូចសព្វថ្ងៃនេះ ក៏ឆ្លងភាពលំបាកមកមិនតិចនោះឡើយ មិនថាពាក្យសរសើរ ឬ បង្អាប់សុទ្ធសឹងតែបាន ឆ្លងកាត់លើជីវិតនាងរួចអស់ហើយ ។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីស្រស់រូបនេះ ស្រាប់តែធ្វើឱ្យមហាជន ហាក់ជាពេញចិត្ត បន្ទាប់ពីនាង បានចេញមកបង្ហោះសារដ៏ចាក់ដោតមួយឃ្លាជូនទៅអ្នកដែលចូលចិត្តដឹងរឿងរបស់នាង និយាយពីនាង ថា« ឆ្ងល់ថារាល់ថ្ងៃគេមិនបានរស់នៅជាមួយយើងទេ ចុះហេតុអីគេនិយាយចេញមកដូចដឹងពីយើងច្បាស់ម៉្លេះ? ឆ្ងល់?»។
ពិតធ្វើឱ្យមហាជនមានការពេញចិត្តនូវពាក្យសម្ដីរបស់តារាស្រីនេះណាស់ ដោយហេតុថាទាក់ទងនឹងការនិយាយពីក្រោយខ្នងក្នុងជីវិតពិតជាក់ស្ដែង គ្មានមនុស្សណាម្នាក់គេចផុតឡើយ ពោលគឺ ទោះបីល្អយ៉ាងណាក៏នៅតែមានអ្នកទើស តែគ្រាន់តែពេលខ្លះបុគ្គលដែលត្រូវបានគេនិយាយនោះធ្វើមិនដឹងមិនឮតែប៉ុណ្ណោះ ជៀសវាងពីការមានរឿងរ៉ាវ តែនៅពេលដែលតារាស្រី សុភ័ក្រ កុសុម៉ា ដាក់មួយឃ្លាបែបនេះ ពិតបានធ្វើឱ្យអ្នកគាំទ្រនាងជាច្រើនសប្បាយចិត្តតាម៕