បង្ហាញមុខអ្នកថ្មីមិនប៉ុន្មានផង សុទ្ធ បញ្ចកា បែរជាស៊ែរផុសចាស់ជាមួយ អេដវីន ហើយពោលបែបនេះវិញ
បើទោះជារឿងរ៉ាវរបស់តារាសម្តែង អេដវីន និង អតីតមិត្តស្រី អ្នកនាង សុទ្ធ បញ្ចកា ដើរដល់ផ្លូវបំបែក និង ត្រូវបានបញ្ចប់សព្វគ្រប់ទៅហើយក្តី ប៉ុន្តែជីវិតឯកជនរបស់អ្នកទាំង ២ ក៏នៅតែបន្តមានអ្នកលេងបណ្តាញសង្គមជាច្រើនចង់ដឹងផងដែរ ពោលគឺអ្នកនាង សុទ្ធ បញ្ចកា តែម្តង ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ អ្នកនាង សុទ្ធ បញ្ចកា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបង្ហោះឱ្យបានដឹងថា ពេលនេះអ្នកនាងកំពុងតែបើកបេះដូងទទួលស្នេហ៍ថ្មីហើយ ដោយអ្នកនាងបានរកឃើញបុរសម្នាក់ត្រូវចិត្ត និង អាចមើលថែបេះដូងដែលកំពុងរងាកំព្រានេះឱ្យកក់ក្តៅឡើងវិញ ដោយបុរសម្នាក់នោះត្រូវបានគេស្គាល់ថាជាគ្រូពេទ្យចិត្តធម៌ម្នាក់ដែលល្បីលើបណ្ដាញសង្គមហ្វេសប៊ុក និង ជាអ្នកដែលតែងតែយកអាសាអ្នកផង នោះគឺលោក ហ៊ាង រតនា ។
ដោយឡែកក្រោយពីបង្ហាញមុខអ្នកស្អំបេះដូងថ្មីទើបតែបានមួយថ្ងៃ ស្រាប់តែអ្នកនាង សុទ្ធ បញ្ចកា បានចែករំលែករូបភាពចាស់មួយសន្លឹកកាលពីឆ្នាំមុន ជាមួយអតីតមិត្តប្រុសគឺលោក អេដវីន ព្រមទាំងបានបញ្ជាក់ថា ប្រហែលនាងត្រូវរស់នៅម្នាក់ឯងវិញ ទើបអ្វីៗនឹងល្អ ។
សារអមនឹងរូបភាពចាស់ ជាមួយនឹងលោក អេដវីន នោះ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរា់ថា «បើគ្រប់យ៉ាងដូចអីដែលយើងគិត ចង់បានមែន លើលោកនេះប្រហែលមនុស្សជួបតែសុខមិនស្គាល់សុខហើយ ! គ្រប់យ៉ាងសល់ត្រឹមតែអនុស្សាវរីយ៍! រើសយកការនៅតែឯងប្រហែលជាជម្រើសដ៏ល្អបំផុត! ហត់នឹងតតាំង ហត់នឹងបកស្រាយ ហត់នឹងមនុស្សមួយចំនួន ! Be who u are panhchaka June . U’re in my memory but u’re not in my heart anymore !» ៕