ចូលវ័យ ៣១ ឆ្នាំ តារាសម្ដែង Katy Kung សម្រស់កាន់តែក្មេងជាងមុន ១០ ឆ្នាំ ក្រោយប្តូរម៉ូដសក់នេះ
កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែងស្រី Katy Kung បានលេងស្ទីលម៉ូដសក់ថ្មី មើលទៅសម្រស់កាន់តែវ័យក្មេងស្អាតជាងមុនទៅទៀត ចូលរួមនៅក្នុងកម្មពិធីខួបកំណើតរបស់កូនប្រុសពៅ តារាសម្ដែងស្រី Grace Chan ដែលទើបនឹងមានអាយុបាន ១ ឆ្នាំ ។ ដោយវត្តមានរបស់ Katy ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេត មើលសឹងមិនស្គាល់រូបនាង ។
ក្រោយមកមិនយូរប៉ុន្មាន តារាសម្ដែងស្រីរបស់ TVB រូបនេះ ក៏បានបង្ហោះរូបថតសន្លឹកថ្មីរបស់នាង នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ លេងនូវស្ទីលម៉ូដសក់ថ្មីកាត់សក់សេះទម្លាក់ពីមុខ កាន់តែប្លែកស្អាតផ្លាស់ប្តូរអារម្មណ៍អ្នកគាំទ្ររបស់នាង ឱ្យប្លែកភ្នែកមិនតិចនោះទេ ។ ក្នុងនោះដែរ តារាសម្ដែងរូបនេះក៏បានរៀបរាប់ប្រាប់អ្នកគាំទ្ររបស់នាង តាមរយៈសារសរសេរនៅលើក្នុងបណ្ដាញសង្គម ថា «រីករាយជាមួយការរស់នៅនាពេលបច្ចុប្បន្ន! ម៉ាកថ្មីរបស់ខ្ញុំនឹងមកដល់ក្នុងពេលឆាប់ៗនេះ លាហើយស្ទីលម៉ូដសក់ចាស់ ហើយរង់ចាំមើលការផ្លាស់ប្តូរថ្មី» ។
ជាមួយគ្នានោះដែរ បានឃើញមានអ្នកនិយមលេងក្នុងបណ្ដាញសង្គមខាងលើ បានចូលមកសរសើរនាងយ៉ាងច្រើន ដោយម្នាក់ៗស្ទើរតែលង់ស្នេហ៍លើរូបនាងទៅហើយ និងមានអ្នកខ្លះទៀតសរសើរថា មើលទៅនាងក្មេងជាង ១០ ឆ្នាំ ពេលលេងម៉ូដសក់ថ្មីបែបនេះ ៕