ទប់លែងជាប់! Ploy Chompoo ចេញបកស្រាយច្បាស់ៗ លើរឿងមូលហេតុផ្លាស់ប្ដូរមុខសឹងតែ ១៨០ ដឺក្រេ
តារាស្រី Ploy Chompoo ជាតារាចម្រៀងកូនកាត់ថៃអាល្លឺម៉ង មានអាយុ ២១ ឆ្នាំ ។ នាងគឺជាតារាស្រីវ័យក្មេងដែលទទួលបានកាគាំទ្រខ្លាំងពីសំណាក់មហាជនជាច្រើននៅក្នុងប្រទេសថៃ កាលពីពេលកន្លងទៅ ហើយបើទោះបីជាពេលនេះនាងបានដកខ្លួនពីសិល្បៈ តែការស្រឡាញ់គាំទ្រនៅតែទទួលបានពីមហាជនជានិច្ច ។ បើងាកទៅមើលពីជីវិតឯកជនរបស់នាងពេលនេះ ហាក់បីដូចជាមានក្តីសុខខ្លាំង បន្ទាប់ពីនាងបានត្រឡប់ទៅរស់នៅទឹកដីកំណើតឯប្រទេសអល្លឺម៉ងអស់ពេលជាច្រើនឆ្នាំហើយនោះ ។
ដោយឡែក ថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញការបង្ហាញវត្តមានរបស់នាង ព្រមជាមួយមុខមាត់ដ៏ប្លែកខ្លាំងស្ទើរតែគ្មានអ្នកមើលស្គាល់ ដែលធ្វើឱ្យមហាជនលាន់មាត់គ្រប់គ្នាថា ហេតុអ្វីបានជានាងកែមុខមាត់ខុសគ្នាឆ្ងាយពីរូបនាងកាលពីប៉ុន្មានឆ្នាំមុនបែបនេះ ?
ទន្ទឹមនឹងការភ្ញាក់ផ្អើល ក៏ដូចជាចម្ងល់ជាច្រើននោះ ស្រាប់តែកាលពីថ្មីៗកន្លងទៅនេះ Ploy Chompoo បានបង្ហើបប្រាប់ទៅដល់សារព័ត៌មានក្នុងស្រុករបស់ថៃមួយ ជុំវិញរឿងទាំងនោះថា «បើនិយាយទាក់ទងទៅនឹងការផ្លាស់ប្តូមុខ នាងបានកែកុនបន្តិបន្តួចតែប៉ុណ្ណោះ មិនបានឈានដល់ការវះកាត់នោះទេ តែដោយសារតែមានបញ្ហាទម្ងន់ ជួនឡើងជួនស្រក ទើបធ្វើឱ្យមុខនាងមានការខុសប្លែក» ។
មួយវិញទៀត នាងក៏បានបន្ថែមទៀតថា «ចំណែកមូលហេតុដែលនាងសម្រេចចិត្តផ្លាស់ប្តូរមុខបែបនេះ ដោយសារតែក្រោយពេលនាងឈានជើងចូលមករស់នៅលើទឹកដីអាល្លឺម៉ង់ នាងចាប់ផ្តើមមានទំនុកចិត្តលើការស្លៀកពាក់ ហើយក៏ចង់សាកល្បងអ្វីដែលថ្មីៗនៅក្នុងជីវិតរបស់នាង ហើយនាងគិតថា ចំណង់ចំណូលចិត្ត និង ស្តង់ដារនៃពាក្យថាស្អាតក៏ផ្សេងគ្នាដែរ ជាពិសេសបើនិយាយចំពោះនាងផ្ទាល់ គឺចូលចិត្តស្ទីលបែបនេះតែម្តង»៕
ប្រភព៖ Khaosod