ស្វាមីឯណាដកចិត្តបាន ក្រៅពីធ្វើជាតារាស្រីជួរមុខ Sririta នៅមានជំនាញមួយនេះទៀត
ពីមួយថ្ងៃទៅមួយថ្ងៃ គេកត់សម្គាល់ឃើញថា គ្រួសារតូចរបស់តារាសម្ដែងស្រី Sririta Jensen កាន់តែមានសុភមង្គលកាន់តែខ្លាំង ជាពិសេសចាប់តាំងពីនាងទទួលបានកូនដំបូង អូន Gavin មក លោក Korn Narongdej ដែលជាស្វាមី កាន់តែស្រឡាញ់ថ្នាក់ថ្នម មើលថែនាងគ្រប់ជំហានមិនឱ្យទាស់ចិត្តឡើយ។
ទោះបីជា ពេលនេះអ្នកទាំងពីរ ទទួលបានសមាជិកថ្មី អូន Gavin ដែលជាកែវភ្នែកក៏ដោយ តែបើនិយាយពីស្នេហាអ្នកទាំងពីរវិញ នៅតែផ្អែមល្ហែម ស្អិតល្មួតជាមួយគ្នាដដែល ។ ជារឿយៗគេតែងឃើញគ្រួសារសេដ្ឋីគូនេះ បង្ហោះរូបភាពស្វីតៗជាមួយគ្នាពុំសូវជាលស់ថ្ងៃណាឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រ ស្ងើចសរសើរទៀតហើយសម្រាប់អ្នកម្ដាយសម័យថ្មី Sririta បន្ទាប់ពីបង្ហាញស្នាដៃ កាត់សក់ជូនស្វាមីយ៉ាងស្រស់ស្អាត។ ទន្ទឹមនឹង ការបង្ហាញទឹកដៃថ្មី តារាស្រីរូបនេះ ក៏ត្រូវបាន ស្វាមីអួតសរសើរមិនដាច់ពីមាត់ដែរ។ ជាមួយគ្នានោះ Korn Narongdej ក៏បានបង្ហោះសារយ៉ាងផ្អែមល្ហែមទៅកាន់ប្រពន្ធផងដែរថា «អរគុណ The Mia Barber សម្រាប់ម៉ូតសក់ថ្មីជូនបង អ្នកម្ដាយអាចធ្វើបានគ្រប់យ៉ាង »។
ទន្ទឹមនឹងឃើញក្ដីសុខដ៏មានន័យ របស់គ្រួសារតារាស្រីរូបនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រលួចច្រណែន ព្រមទាំងប្រាថ្នាជីវិតគូដូចជាតារាស្រី Sririta ដែរ ព្រោះថានាងរស់នៅពោរពេញដោយសុខសុភមង្គលណាស់ មានទាំងស្វាមីល្អ និង កូនជាទីស្រឡាញ់បែបនេះ៕