Pantipa ទើបតែពពោះកូនដំបូង ដល់ខែមិនទាន់ Gavind បោះលុយឱ្យទាំងបាច់ៗ
មហាជនអ្នកគាំទ្រតែងតែសរសើរមិនដាច់ពីមាត់ឡើយចំពោះប្ដីប្រពន្ធអ្នកសិល្បៈថៃ នាង Pantipa និង តារាចម្រៀង នាយ Gavind ដែលជារឿយស្វាមីភរិយាមួយគូនេះតែងតែល្អូកល្អិនជាមួយគ្នាពុំសូវជាសល់ថ្ងៃណាឡើយ ជាពិសេសអ្នកគាំទ្រតែងតែតាមដានជីវិតរស់នៅរបស់ពួកគេរហូត អាចនិយាយបានថាជាគ្រួសាររីករាយ និង មានក្ដីសុខណាស់ ។
កាលពីពេលកន្លងទៅថ្មីៗ នេះប្ដីប្រពន្ធមួយគូនេះក៏ទើបតែទទួលបានដំណឹងល្អ ដោយពួកគេទាំងពីរត្រៀមនឹងក្លាយជាឪពុកម្តាយគេហើយ ។ ជាមួយគ្នានោះ បើងាកទៅមើលតារាប្រុស Gavind ឯណោះ ខណៈដឹងថាប្រពន្ធកំពុងពពោះកូនដែលជាតំណក់ឈាមដំបូង Gavind ហាក់យកចិត្តទុកដាក់មើលថែប្រពន្ធណាស់ មិនឱ្យទាស់ចិត្តឡើយ ។
ដូចគ្នានោះ ថ្មីៗនេះ តារាប្រុសលោក Gavind ស្រាប់តែផ្គាប់ចិត្តប្រពន្ធ ជាមួយលុយទាំងបាច់ៗ ជូនភរិយាបណ្ដូលចិត្ត ។ ទន្ទឹមនឹងឃើញ ភាពល្អូកល្អិន ការយកចិត្តទុកដាក់ចំពោះគ្រួសារពិតធ្វើឱ្យមហាជនជាច្រើនចូលទៅខមមិន អួតសរសើរគ្រប់ៗគ្នា ៕