អុញ! តូតា ធ្លោយដាក់ស្វាមី ២ កែងទាំងយប់ ព្រោះរឿងហួសចិត្តនេះ
ជាការពិតណាស់ មហាជននិយមតាមដានជីវិតឯកជនរបស់តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានជ្រាបហើយដែរពីជីវិតរស់នៅយ៉ាងមានសុភមង្គល និង ស៊ីវីល័យរបស់នាង ក្រោយពីរៀបការនឹងស្វាមីមានវ័យច្រើនជាង ដែលស្រឡាញ់ ថ្នមថែ យកចិត្តទុកដាក់នាង និង កូន ពោរពេញដោយសុភមង្គលនោះ ។
ក្រោយពីចងចំណងអាពាហ៍ពិពាហ៍ និង ទទួលបានកូនប្រុសមួយរូបហើយ តូតា ហាក់មិនដែលបង្ហាញពីអារម្មណ៍អន់ចិត្ត ខឹងសម្បាស្វាមីម្តងណានោះឡើយ ព្រោះលោក ប៉ុល វិបូ តែងតែផ្ដល់ក្ដីស្រឡាញ់ និង ផ្គាប់ចិត្តភរិយាគ្រប់យ៉ាង ។
យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តូតា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកអស់សំណើចយ៉ាងខ្លាំង ដោយនាងថា បានវាយស្វាមីទាំងយប់ព្រោះរឿងហួសចិត្តមួយ ។
សារដ៏ហួសចិត្តនោះ តារាស្រីខាងលើនេះបានឱ្យដឹងថា «សង្ឃឹមថាយប់ហ្នឹងអត់អីចុះ! យប់មិញច្រឡំវាយប្តី ២ កែងដៃ ដោយសារតែយើងស្រឡាញ់ប្តីស្មោះពេក ។ ឈប់បានឈប់ទៅណា ឈប់មកតាមញ៉ែខ្ញុំ ខ្ញុំមានប្តីមានកូនរួចហើយ! កុំយករូបរាងសង្ហាសាច់ដុំមកញ៉ែអី មិនអាចទៅរួចទេ ហើយកុំមកចង់អូសខ្ញុំទៅ ខ្ញុំមិនទៅដាច់ខាត ឃើញខ្ញុំដាល់ហេស៎ ? ឃើញខ្ញុំខឹងខ្ញុំវាយហេស៎ វាយវាយរហូត វាយទាល់តែវាយត្រូវប្តីខ្លួនឯងកែងដៃ បានខ្ញុំភ្ញាក់ដឹងខ្លួន ។ យី មួម៉ៅតើ យល់សប្តល្អៗមិនយល់ មកយល់សប្តអ៊ីចឹងៗអី នេះសំណាងហើយគ្រាន់តែជាយល់សប្ត កុំអី Pol Vibo ប្រចណ្ឌងាប់» ។
ក្រោយពីឃើញសារខាងលើនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចូលទៅខមមិនហួសចិត្ត និង អស់សំណើចយ៉ាងខ្លាំងនូវការយល់សប្តរបស់ តូតា ។ លើសពីនោះ ក៏មានអ្នកខ្លះសរសើរថា តូតា ពិតជាស្ម័គ្រស្វាមីខ្លាំងណាស់ សូម្បីតែក្នុងយល់សប្តក៏ធ្វើរឿងរៀបរាប់ក្នុងសារខាងលើបាន ៕