ករុណា ពេជ្រ បានធូរចិត្តបន្តិច ក្រោយពីជំងឺម្ដាយបានធូរស្រាល និង អាចកម្រើកខ្លួនដើរវិញបាន (វីដេអូ)
កាលពីដើមខែ សីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ មានការស្លុតចិត្ត និង ព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីម្ដាយរបស់លោក ដែលកំពុងរស់នៅឯប្រទេសបារាំង បានធ្លាក់ខ្លួនឈឺ និង ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ ដោយសារតែ ស្ថានភាពជំងឺប្រចាំកាយធ្វើទុក្ខ និង មិនអាចកម្រើកបាន ។
ជាមួយគ្នានោះ ក្រោយពីទទួលបានដំណឹងថា ម្ដាយ របស់តារាប្រុសរូបនេះ កំពុងតែធ្លាក់ខ្លួនឈឺខ្លាំងបែបនេះ ក៏បានឃើញមិត្តរួមសិល្បៈ ក៏ដូចជាមហាជនលើបណ្ដាញសង្គមជាច្រើនបង្ហាញពីក្ដីព្រួយបារម្ភ និង ជូនពរដល់ម្ដាយរបស់លោកឆាប់ជាសះស្បើយ ផងដែរ ។
ដោយឡែក បន្ទាប់ពីធ្វើការព្យាលបាលរយៈពេលកន្លះខែកន្លងមកនេះ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ នេះ លោក ករុណា ពេជ្រ ក៏បានធ្វើការបង្ហោះប្រាប់ពីស្ថានភាពជំងឺម្ដាយរបស់លោក ដែលពេលនេះមានសភាពធូរស្បើយអាចរៀនដើរ និង កម្រើកដៃជើងបានវិញហើយ ដែលធ្វើឱ្យតារាប្រុសរូបនេះ ធូរចិត្ត និងអស់ក្ដីបារម្ភខ្លះផងដែរ ។
យ៉ាងណាមិញ ក្រឡេកទៅមើលមតិរបស់មហាជនវិញ ក៏នាំគ្នាចូលរួមត្រេកអរចំពោះដំណឹងមួយនេះ ដោយកន្លងមកគ្រប់គ្នា ក៏ដូចអ្នកគាំទ្ររបស់តារាប្រុសរូបនេះ ពិតជាមានចិត្តអាណិតដល់រូបលោកជាខ្លាំង ដោយឃើញថា លោក ត្រូវព្រួយបារម្ភ និង មើលថែឪពុកដែលមានជំងឺលើសឈាម និង ដាច់សរសៃឈាមខួរក្បាល ដែលមានសភាពប្រៀបដូចទៅនឹងមនុស្សរុក្ខជាតិផង ថែមទាំងម្ដាយធ្លាក់ខ្លួនឈឺភ្លាមៗកម្រើកមិនបានម្នាក់ទៀតបែបនេះ ៕
សូមទស្សនាវីដេអូខាងក្រោម៖