អីយ៉ាស់! គូស្នេហ៍ Pancake នាំនាងទៅលេងផ្ទះជួបឪពុកម្តាយ សង្ស័យមានដំណឹងល្អឆាប់ៗនេះ
ក្រោយសះស្បើយពីជំងឺកូវីដ-១៩ គេសង្កេតឃើញតារាស្រី Pancake ហាក់បីដូចជាមានភាពស្និតស្នាលជាមួយនឹងគូស្នេហ៍ និង ក្រុមគ្រួសារខាងប្រុសខ្លាំងទៅៗ រហូតមហាជនចង់ឃើញអ្នកទាំងពីរដឹកដៃគ្រួសារទាំងសងខាងចូលរួមនៅថ្ងៃពិសេសឆាប់ៗថែមទៀតផង ។
ដោយឡែក នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ នេះ តារាស្រី Pancake និង គូស្នេហ៍ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រញញឹមបិតមាត់មិនជិតទៀតហើយ ថែមទាំងសង្ស័យថាអ្នកទាំងពីរនឹងមានដំណឹងល្អឆាប់ៗ ក្រោយពីឃើញគូស្នេហ៍របស់នាងបាននាំនាងទៅក្រាបសំពះម្តាយឪពុករបស់គេ ព្រមទាំងបង្ហោះរូបភាពគ្រួសារយ៉ាងកកក្តៅ ភ្ជាប់ជាមួយខេបសិនថា «មកក្រាបសំពះអ្នកមានគុណនៅថ្ងៃដែលកូនៗចាប់ផ្តើមកាន់ដៃគ្នាលើវិថីជីវិតគូមួយនេះ» ។
នេះគឺជារូបភាពមួយដែលបង្ហាញពីភាពច្បាស់លាស់ពីជីវិតគូរបស់អ្នកទាំងពីរដែលមានចាស់ទុំទាងសងខាងដឹងឮ ។ ចំណែកឯអ្នកគាំទ្រវិញ ក៏សង្ឃឹមថាអ្នកទាំងពីរនឹងមានដំណឹងល្អឆាប់ៗនៅពេលខាងមុខនេះផងដែរ ៕
ប្រភព៖ daradaily