បណ្ដាញសង្គមនាពេលបច្ចុប្បន្ន មិនថា Facebook ឬ Instagram អ្វីនោះឡើយ គឺបានក្លាយជាកន្លែងផ្សព្វផ្សាយដ៏ទូលំទូលាយមួយ ដែលកំពុងទទួលបានការគាំទ្រខ្លាំងបំផុតពីបណ្ដាមហាជនជាច្រើនលើពិភពលោក ។ មិនថាតែមនុស្សសាមញ្ញទូទៅ កម្មវិធីដ៏ពេញនិយមទាំងនេះ ក៏ជាកន្លែងដ៏សំខាន់មួយសម្រាប់តារាល្បីៗជាច្រើន ក្នុងការទំនាក់ទំនងគ្នាយ៉ាងងាយស្រួលជាមួយអ្នកគាំទ្ររបស់ពួកគេ ក៏ដូចជាកន្លែងមួយក្នុងការផ្សព្វផ្សាយ និងប្រកបមុខរបរផងដែរ ។
ប្រិយមិត្តគ្រប់គ្នាធ្លាប់ឆ្ងល់ទេថា រាល់ការបង្ហោះផ្សព្វផ្សាយត្រឹមមួយប៉ុស្តិ៍លើបណ្ដាញសង្គម Instagram របស់តារាល្បីៗ គឺទទួលបានថ្លៃប៉ុន្មានដែរឬទេ? បើតាមរបាយការណ៍ពី Hopper HQ គឺថ្លៃកប់ក្ដោងតែម្ដង ដែលគ្រប់គ្នាសឹងនឹកស្មានមិនដល់ ។
ខាងក្រោមនេះ ជាតម្លៃខ្លួនកប់ក្ដោងរបស់តារាល្បីៗទាំង ១០ នាក់ ក្នុងការបង្ហោះផ្សព្វផ្សាយត្រឹមតែមួយប៉ុស្តិ៍លើបណ្ដាញសង្គម Instagram ៕
១០. កីឡាករបាល់ទាត់ Neymar Jr៖ តម្លៃខ្លួន ៧០៤ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
៩. តារាចម្រៀង Taylor Swift៖ តម្លៃខ្លួន ៧២២ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
៨. តារាចម្រៀង Justin Bieber៖ តម្លៃខ្លួន ៧៤៧ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
៧. តារាចម្រៀង Beyonce៖ តម្លៃខ្លួន ៧៧០ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
៦. តារាចម្រៀង Selena Gomez៖ តម្លៃខ្លួន ៨៤៨ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
៥. តារាចម្រៀង Ariana Grande៖ តម្លៃខ្លួន ៨៥៣ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
៤. តារាទូរទស្សន៍ Kim Kardashian៖ តម្លៃខ្លួន ៨៥៨ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
៣. កីឡាករបាល់ទាត់ Christiano Ronaldo៖ តម្លៃខ្លួន ៨៨៩ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
២. តារាទូរទស្សន៍ Kylie Jenner៖ តម្លៃខ្លួន ៩៨៦ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
១. តារាសម្ដែង Dwayne Johnson ហៅ «The Rock»៖ តម្លៃខ្លួន ១ ០១៥ ០០០ ដុល្លារក្នុងមួយប៉ុស្តិ៍
ប្រភព៖ Man Of Many