តាមពិត Sririta ធ្លាប់ស្រឡាញ់បុរសរូបនេះ ៤ ឆ្នាំ មុនរៀបការជាមួយស្វាមីសេដ្ឋីប្រាក់លាន
ប្រិយមិត្តប្រាកដជាបានដឹងពីរឿងរ៉ាវជីវិតរបស់តារាស្រី Sririta Jensen ហើយថា ពេលនេះ នាងបានរៀបការរួចមកហើយជាមួយនឹងកូនប្រុសគ្រួសារអភិជនម្នាក់គឺលោក Korn Narongdej។ មកទល់ពេលនេះ អ្នកទាំងពីររៀបការមានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ទៅហើយ ចំណែកគ្រួសារក៏មានសុភមង្គលយ៉ាងខ្លាំង ពោលគឺអ្នកណាៗក៏ច្រណែនដែរ ព្រោះនាងបានស្វាមីជាលំដាប់អភិជន និង ពូកែយល់ចិត្ត ចេះថ្នាក់ថ្នមផ្អែមល្ហែមស្ទើររាល់ថ្ងៃ។
ដោយឡែក បើក្រឡេកទៅមើលពីអតីតកាលរបស់តារាស្រី វិញ Sririta Jensen មុននឹងចាប់ផ្តើមជីវិតគូជាមួយស្វាមីបច្ចុប្បន្នលោក Korn Narongdej នាងក៏ធ្លាប់មានទំនាក់ទនងជាមួយនឹងបុរសម្នាក់ឈ្មោះ Khan Thaitanium ដែលគេស្គាល់ថា លោកជាតារារ៉េប និង ជាអ្នកជំនួញសម្បូរទ្រព្យម្នាក់នៅក្នុងប្រទេសថៃ។ អំឡុងពេលនោះ អ្នកទាំងពីរបានសាងស្នេហាជាមួយគ្នាអស់រយៈពេល ៤ ឆ្នាំ រហូតគិតថានឹងមានថ្ងៃល្អជាមួយគ្នាថែមទៀតផង ។
តែចុងក្រោយ ជីវិតស្នេហ៍របស់អ្នកទាំងពីរត្រូវបានបញ្ចប់ត្រឹម ៤ ឆ្នាំ មិនអាចដើរផ្លូវរួមគ្នាទៅមុខបន្តទៀតបាន ដោយហេតុផលអ្នកទាំងពីរមិនមានពេលវេលាឱ្យគ្នា។ គ្រានោះ អ្នកទាំងពីររវល់បំពេញការងារសិល្បៈរៀងៗខ្លួន។ ក្រោយមកតារាស្រី Sririta Jensen ក៏បានទម្លាយថា នាង និងលោក Khan បានបែកគ្នាហើយ ដោយបន្សល់ត្រឹមពាក្យថា «ជាមិត្តនឹងគ្នា»។ លើសពីនេះទៅទៀត ក្នុងថ្ងៃមង្គលការរបស់ Sririta នោះគេសង្កេតឃើញលោក Korn ក៏មានវត្តមានចូលរួមក្នុងនាមជា មិត្តនឹងគ្នាថែមទៀតផង។
ទោះបីជាយ៉ាងណា ពេលនេះអ្នកទាំងពីរបានដើរលើផ្លូវជីវិតរៀងៗខ្លួនហើយដែរ ហើយអតីតកាលវាគ្រាន់តែជាអនុស្សាវរីយ៍ខ្លីប៉ុណ្ណោះ វាមិនអាចមកបំផ្លាញក្តីសុខនៅពេលបច្ចុប្បន្នរបស់ពួកគេបានឡើយ៕
ប្រភព៖ Kapook