មុនរៀបការ Margie ធ្លាប់សាងស្នេហ៍ផ្អែមស្អិតជាមួយបុរសរូបនេះ ៧ ឆ្នាំ
ប្រិយមិត្តប្រាកដជាបានដឹងពីរឿងរ៉ាវជីវិតរបស់តារាស្រី Margie Rasri មិនខាន ដោយពេលនេះនាងបានរៀបការរួចមកហើយនឹងកូនប្រុសគ្រួសារអភិជនម្នាក់ គឺលោក Pok Mindset និង ទទួលបានកូនភ្លោះគួរឱ្យស្រឡាញ់ផងដែរ ។ ចំណែកជីវិតគ្រួសាររបស់អ្នកទាំងពីរវិញ ក៏កំពុងតែមានសុភមង្គល រស់នៅលើគំនរទ្រព្យយ៉ាងមហាសាលថែមទៀត ។
បើក្រឡេកទៅមើលអតីតកាលរបស់តារាសម្តែងស្រី Margie Rasri មុននឹងចាប់ផ្តើមជីវិតគូជាមួយស្វាមីបច្ចុប្បន្នលោក Pok Mindset វិញ នាងក៏ធ្លាប់ផ្តើមស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយនឹងបុរសឈ្មោះ Tong Cholumpi ជាអ្នកដឹកនាំរឿងម្នាក់ល្បីឈ្មោះនៅក្នុងវិស័យខ្សែភាពយន្តថៃ ។
គួរឱ្យស្តាយ វិថីស្នេហ៍ដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរបានចាប់ផ្តើមឡើងបានតែ ៧ ឆ្នាំតែប៉ុណ្ណោះ ចុងក្រោយក៏ឈានដល់ទីបញ្ចប់ មិនអាចកាន់ដៃគ្នាដូចពេលដំបូងបានដដែល ដោយសារតែហេតុផលមិនចុះសម្រុងគ្នា ហើយខាងប្រុសវក់នឹងដើរលេងសប្បាយជ្រុលហួសហេតុពេក ។
មកដល់ពេលនេះ អ្នកទាំងពីរបានដើរលើផ្លូវជីវិតរៀងៗខ្លួន ដោយមិនឱ្យមានអតីតកាលមករំខានជីវិត និង សុភមង្គលបច្ចុប្បន្នរបស់ពួកគេបាននោះឡើយ ៕
ប្រភព៖ Mgronline