Mick ក៏ធ្លាប់ឈឺបេះដូងម្ដងហើយ ជាមួយស្រីស្អាតរូបនេះ មុនជួបស្នេហាប្រេះឆាជាលើកទីពីរជាមួយ Bow
Mick អាចចាត់ទុកជាកំពូលតារាសម្តែងប្រុស ដែលមានប្រជាប្រិយភាពមួយរូបនៅក្នុងសង្គមសិល្បៈថៃ ហើយមកទល់នឹងពេលនេះលោកមានអាយុ ២៨ ឆ្នាំទៅហើយ ។ បើក្រឡេកទៅមើលពីជីវិតស្នេហារបស់លោកវិញហាក់មិនសមប្រកប ព្រោះមកទល់នឹងពេលនេះ លោកជួបស្នេហ៍ប្រេះឆាដល់ទៅ ២ លើក នឹងតារាស្រីរូបនេះ៖
១. តារាសម្តែងស្រី Prapye Ramida
នៅក្នុងអំឡុងឆ្នាំ ២០១៧ តារាប្រុស Mick Thongraya ធ្លាប់បានបញ្ចេញព័ត៌មានថា លោកមានទំនាក់ទំនង និង មើលចិត្តគ្នាជាមួយនឹងតារាសម្តែងស្រីរូបស្រស់ម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះនាងថា Prapye Ramida ។ តែគួរឱ្យស្តាយ អ្នកទាំងពីរផ្តើមស្នេហ៍បើកចំហមិនបានប៉ុន្មានផង ក៏ស្រាប់តែមានដំណឹងថា អ្នកទាំងពីរបានបែកបាក់គ្នាទៅហើយ ដោយសារតែហេតុផលលើកឡើងថា គ្មានពេលវេលាឱ្យគ្នា ម្នាក់ៗរវល់ធ្វើការរៀងខ្លួន ទើបបណ្តាលឱ្យឈានដល់ចំណុចបែកបាក់បែបនេះ។
២. តារាសម្តែងស្រី Bow Maylada
តារាស្រី Bow Maylada អ្នកណាៗក៏ស្គាល់ដែរថា នាងជាមនុស្សស្រីដែលតារាប្រុស Mick Thongraya បានផ្តើមស្នេហ៍ជាមួយយ៉ាងបើកចំហ ផ្អែមល្ហែម និង មានការគាំទ្រពីសំណាក់មហាជន។ ដោយឡែកនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ ក៏ជាថ្ងៃដែលអ្នកគាំទ្រទាំងអស់ មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងថា អ្នកទាំងពីរបែកបាក់គ្នាហើយ ដោយសារតែហេតុផលមិនចុះសម្រុងនឹងគ្នា និង មិនយល់ចិត្តគ្នា៕
ប្រភព៖ Board Postjung