អាយុក្បែរ ៤០ ឆ្នាំហើយ Nancy Wu កម្រស្លៀកណាស់រឿងឈុតហែលទឹក តែលើកនេះបញ្ចេញខ្ទេច
អស់រយៈពេល ៩ឆ្នាំមកហើយ ដែលតារាសម្ដែងហុងកុង Nancy Wu តែងនិយមលេងធ្វើលំហាត់ប្រាណថែរាងចែករំលែកដល់អ្នកគាំទ្រនៅលើបណ្ដាញសង្គម Instagram ។ ទោះជាយ៉ាងណា តួឯកស្រីសាច់ចាំរបស់ TVB រូបនេះ នាងកម្របង្ហោះរូបក្នុងឈុតប៊ីគីនីនៅលើបណ្ដាញសង្គមផ្ទាល់ណាស់ លើកលែងតែរូបបង្ហោះចេញរបស់មិត្តភក្តិតារាល្បីរបស់នាង អំឡុងពេលធ្វើដំណើរកម្សាន្តទៅលេងកោះម៉ាល់ឌីវ កាលពីចុងឆ្នាំ ២០១៩ ។
យ៉ាងណាមិញ នាពេលថ្មីៗនេះស្រាប់តែបានឃើញនៅបណ្ដាញសង្គមផ្ទាល់របស់តារាស្រីវ័យ ៤០ រូបនេះ បង្ហោះរូបក្នុងឈុតប៊ីគីនីនៅផ្ទះ បង្អួតរាងស្រឡូនស្អាតយ៉ាងទាក់ទាញ ។ ប៉ុន្តែនាងបានបង្វែរប្រធានលើកយក ការហាត់ប្រាណដើម្បីជម្រុញក្នុងការប្រកួតកីឡាអូឡាំពិកជំនួសវិញ ។
ជាមួយគ្នានោះ គ្រប់គ្នាដែលជាអ្នកគាំទ្រតារាស្រីរូបនេះ បានចូលមកក្លែមពាក្យសម្ដីលើកសរសើរពីការប៉ិនប្រសប់ថែរាងឱ្យស្លីមស្អាតរបស់នាង ភាគច្រើនសុទ្ធសឹងតែសរសើរពីរូបសម្រស់នៅតែស្អាតមិនថមថយ ស័ក្តិសមជាតួឯកស្រីឆ្នើមរបស់ហុងកុងពិតមែន៕