អ្នកគាំទ្រសង្ឃឹមថា Matt នឹងមានដំណឹងល្អ ក្រោយបង្ហោះសារមួយនេះទៅកាន់សង្សារបណ្តូលចិត្ត
តារាស្រី Matt Peranee អ្នកណាៗក៏ដឹងដែរថា នាងជាកំណាន់ចិត្តរបស់លោក Songkarn ជាអតីតស្វាមីរបស់តារាស្រី Aff Taksaorn ។ ភក្តីស្នេហ៍របស់អ្នកទាំងពីរហាក់បីដូចជារលូន និង ផ្អែមល្ហែមណាស់ បើទោះបីជាមានការរិះគន់ពីសំណាក់អ្នកគាំទ្រមួយចំនួនយ៉ាងណាក៏ដោយ ។
ដោយឡែក នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃដែលតារាស្រី Matt Peranee និង លោក Songkarn ជាសង្សារត្រូវឃ្លាតគ្នាអស់រយៈពេល ១ ខែហើយ ដោយសារតែខាងប្រុសត្រូវទៅបំពេញតួនាទីផ្នែករាជការឆ្ងាយផ្ទះ ។
ក្នុងពេលវេលាដែលបានឃ្លាតសង្សារភ្លាមអស់ ១ ខែនេះ ស្រាប់តារាស្រី Matt Peranee បានបង្ហោះសារបង្កប់អត្ថន័យយ៉ាងចាក់ដោតមួយឃ្លាទៅកាន់សង្សារថា «អង្គុយចាំសង្សារដែលទៅហ្វឹកហាត់ការងាររហូតមួយខែ ចេញមកវិញសង្ស័យចាំមុខលែងបានហើយ» ។ ក្រោយពីឃើញតារាស្រី Matt Peranee បង្ហោះសារបែបនេះភ្លាម ស្រាប់តែមានមហាជនជាច្រើនបានចូលទៅខមមិនចំអន់តារាស្រីរូបនេះថា «សង្ឃឹមថាចេញមកពីការបំពេញតួនាទីរួច អ្នកទាំងពីនឹងមានដំណឹងល្អឆាប់ៗណា» ។
ក្រោយពីអ្នកគាំទ្រជាច្រើនបានទទូចសុំឱ្យតារាស្រី Matt Peranee និង គូស្នេហ៍ ឆាប់មានដំណឹងល្អនោះ ក៏ស្រាប់តែមានមហាជនអ្នកគាំទ្រជាច្រើទៀត បានសម្តែងការយល់ស្របនូវគំនិតមួយនេះផងដែរ ។ យ៉ាងណាមិញ ងាកទៅមើលតារាស្រី Matt Peranee គេមិនបានឃើញមានការឆ្លើយតបអ្វីឡើយ ចំពោះមតិខមមិនខាងលើនេះ ៕
ប្រភព៖ Khaosod