តាមពិតអ៊ីចឹងសោះ! James Ma ធ្លាប់ជួបរឿងមួយកាលអាយុ ១៥ ឆ្នាំ រហូតលែងចង់មានស្នេហា
ជឿជាក់ថា ទស្សនិកជនអ្នកគាំទ្រស្ទើរតែ ៩០ ភាគរយទៅហើយ ច្បាស់ជាចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនខ្លះៗទាក់ទងនឹងអ្នកសិល្បៈណាម្នាក់ដែលខ្លួនស្រឡាញ់គាំទ្រ ព្រោះថាក្រៅពីអ្នកគាំទ្រអាចឃើញទេពកោសល្យផ្នែកសិល្បៈរបស់ Idol ក្នុងចិត្តហើយ ពួកគេក៏អាចស្វែងយល់ពីជីវិតផ្ទាល់ខ្លួនរបស់តារាល្បីៗ ដើម្បីឱ្យពួកគេយល់ថាខ្លួនគឺជាអ្នកគាំទ្រតារានោះយ៉ាងពិតប្រាកដ។
ដោយឡែក បើងាកទៅមើលតារាសម្ដែងប្រុសលោក James Ma ក៏រឹតតែធ្វើឱ្យអ្នកគាំទ្រចង់ដឹងណាស់ដែរ ជាពិសេសរឿងជីវិតគូនេះតែម្ដង ដោយហេតុថាអាយុ ២៨ ឆ្នាំទៅហើយ តារាប្រុសរូបនេះហាក់ពុំធ្លាប់បង្ហើបថាមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ឡើយ ខណៈមិត្តភក្តិជំនាន់លោកមានគូស្ទើរតែអស់ទៅហើយនោះ។
ជាការពិតមានមហាជខ្លះក៏បានដឹង ឯខ្លះទៀតក៏ពុំបានដឹងដែរថា តារាប្រុសសង្ហារូបនេះ ធ្លាប់ជួបស្នេហ៍មិនសមបំណងកាលពីអាយុ ១៥ ឆ្នាំម្ដង ហើយចាប់តាំងពីពេលនោះមកតារាប្រុស James Ma ក៏ពុំទាន់គិតថារកគូស្នេហ៍ទៀតដែរ រហូតបច្ចុប្បន្នមានអាយុ ២៨ ឆ្នាំនេះ។ បន្ទាប់ពីមានអតីតកាលធ្លាប់ជួបស្នេហ៍មិនសមបំណងកាលពីក្មេង បានធ្វើឱ្យតារាប្រុសរូបនេះហាក់នៅខ្លាចរអាមិនហ៊ានបើកបេះដូងរកស្នេហ៍ទៀតឡើយ៕