បែកគ្នាបានកន្លះខែ វិលចុះវិលឡើង Got អតីតសង្សារក្មេងរបស់ Pat នៅតែតាមធ្វើរឿងនេះដល់នាង
តារាស្រី Pat Napapa មហាជនពិតជាបានជ្រាបហើយថា ក្រោយពីនាងបានបែកបាក់ជាមួយអតីតស្វាមីមក មិនយូប៉ុន្មាននាងបើកបេះដូងឱ្យបុរសវ័យក្មេងម្នាក់ដែលមានឈ្មោះថា Got តែគួរឱ្យស្តាយ ចុងក្រោយតារាស្រី Pat Napapa ក៏បានចេញមុខប្រកាសជាសារធារណៈថា នាង និង លោក Got មិនអាចបន្តទៅមុខទៀតបានទេ ដោយបន្សល់ឈ្មោះត្រឹមមិត្តនឹងតែប៉ុណ្ណោះ ។
ដោយឡែក នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ នេះ មហាជនបើកភ្នែកធំៗតែម្តង ដោយសារតែឃើញលោក Got អតីតសង្សាររបស់តារាស្រី Pat Napapa បានបង្ហោះរូបថតមួយសន្លឹកដែលមានទាំងរូបតារាស្រី Pat និង កូនប្រុសផង ក្នុងនោះលោកក៏បានរំលេចខេបសិនយ៉ាងចាក់ដោតអមជាមួយទៀតថា «You are my inspiration» ។
យ៉ាងណាមិញ ក្រោយពីឃើញអតីតសង្សាររបស់ Pat Napapa បង្ហោះបែបនេះ ពិតជាធ្វើឱ្យមហាជនជាច្រើនសរសើរដល់ទឹកចិត្តលោកជាខ្លាំង បើទោះបីជាលោកបានបែកគ្នាជាមួយតារាស្រី Pat Napapa ហើយក្តី តែលោកនៅតែផ្តល់តម្លៃ និង ការស្រឡាញ់ចំពោះតារាស្រីរូបនេះដដែល ៕
ប្រភព៖ daradaily