អតីតបវរកញ្ញាពីររូបនេះ នឹងក្លាយជាគណៈកម្មការក្នុងការប្រកួត Miss Grand Cambodia 2021
កម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យ Miss Grand Cambodia 2021 កំពុងតែចាប់ផ្ដើមដំណើរការហើយ ដែលកម្មវិធីនឹងត្រៀមធ្វើការជម្រុះបេក្ខភាពចូលរួមចំនួន ៥០ នាក់ ឆ្លងទៅកាន់ Top ២៥ ដែលលទ្ធផលនឹងប្រកាសនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ ។
ដោយឡែក អ្វីដែលធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ខ្លាំង គឺថ្មីៗនេះ កម្មវិធីប្រកួត Miss Grand Cambodia បានសម្រេចធ្វើការជ្រើសរើសយកអតីតបវរកញ្ញាពីររូប ត្រៀមធ្វើជាគណៈកម្មការក្នុងការប្រកួតជ្រើសរើសម្ចាស់ម្កុដ Miss Grand Cambodia 2021 នេះ គឺ កញ្ញា ខ្លឹម ស្រីគា និង កញ្ញា លីវ ជីលី ។
គួររឭកថា កញ្ញា ខ្លឹម ស្រីគា ជាអតីតបវរកញ្ញា ដែលជាម្ចាស់ជ័យលាភីម្កុដ Miss Grand Cambodia 2017 បានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2017 នៅប្រទេសវៀតណាម និង កញ្ញា លីវ ជីលី ជាអតីតបរវកញ្ញា ដែលជាម្ចាស់ជ័យលាភីម្ដុដ Miss Grand Cambodia 2020 បានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2020 នៅប្រទេសថៃកន្លងទៅនេះ ។
ក្នុងការប្រកាសជាផ្លូវការនេះ អតីតបវរកញ្ញាទាំងពីររូបនេះ នឹងត្រឹមធ្វើជាគណៈមេប្រយោគដាក់ពិន្ទុដល់បេក្ខភាពទាំង ២៥ នាក់ ព្រមទាំងមានសំនួរសួរទៅកាន់បេក្ខភាពកំពូល ដែលឈានជើងដល់ Top ៥ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីផងដែរ ។
ជាមួយគ្នានោះ ក្រឡេកទៅមើលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា វិញ ក្រោយពីបានឃើញការប្រកាសនេះ បានបង្ហាញនូវការគាំទ្រជាខ្លាំង
ចំពោះការជ្រើសរើសអតីតបវរកញ្ញាទាំងពីររូបនេះ ធ្វើការជាគណៈកម្មការក្នុងការប្រកួត ដែលបានឃើញមានការចែករំលែកតៗគ្នាលើបណ្ដាញសង្គមផងដែរ ៕