ធ្លាប់ជាតារារូបសង្ហា Luo Yunxi ធ្លាក់ខ្លួនឈឺស្គមស្គាំងជិះរទេះរុញ ឃើញរំជួលចិត្ត
រូបភាពរបស់លោក Luo Yunxi ដែលគេស្គាល់ថាជាតារាសម្ដែងចិនប្រុសរូបសង្ហាម្នាក់ នៅក្នុងវិស័យសិល្បៈកម្សាន្ត ត្រូវបានបង្ហោះចែកចាយលើអ៊ីនធឺណេតយ៉ាងរំជួលចិត្ត ដោយសារសភាពរាងកាយស្គមស្គាំងជិះលើរទេះរុញ ដូចមនុស្សចាស់វ័យ ៨០ឆ្នាំ ។
តារាសម្ដែងប្រុសរូបនេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គម ភ្ញាក់ផ្អើលស្លុតចិត្តយ៉ាងខ្លាំង បានឃើញ លោកធ្លាក់ខ្លួនឈឺស្គមជិះលើរទេះរុញគួរឱ្យស្រណោះ ខណៈប្រជាប្រិយភាពរបស់លោកកំពុងមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយមួយរយៈពេលក្រោយ ស្រាប់តែលេចឮដំណឹងថាតារាប្រុសរូបនេះ ធ្លាក់ខ្លួនឈឺធ្ងន់ ។
ទោះជាយ៉ាងណា កាលពីឆ្នាំមុន តារាប្រុសរូបនេះក៏ធ្លាប់បង្ហើបប្រាប់ដល់អ្នកគាំទ្ររបស់លោក រួចមកហើយ ដោយបានបញ្ជាក់ពីសុខភាពរបស់លោកឈានដល់កម្រិតមួយគួរឱ្យព្រួយបារម្ភ ។ ហើយមានអ្នកគាំទ្រជាច្រើន បានសម្ដែងការអាណិតអាសូរដល់លោកជាខ្លាំង នៅពេលឃើញ តារាសំណព្វចិត្តរបស់ពួកគេធ្លាក់ខ្លួនឈឺស្គមស្គាំង បាត់បង់អស់ភាពសង្ហាពីមុន ៕