ជម្រះមន្ទិលសង្ស័យ! Roxanne Tong ទម្លាយផាំងៗ ក្រោយផ្ទុះរឿងរៀបការនឹង Kenneth Ma
ចាប់តាំងពីប្រកាសទំនាក់ទំនងស្នេហារវាងតួឯកប្រុសស្រីរបស់ TVB លោក Kenneth Ma និង Roxanne Tong បង្ហាញជាសាធារណៈ កាលពីខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ សង្កេតឃើញថា គូស្នេហ៍តារាហុងកុងល្បីឈ្មោះមួយគូនេះ តែងតែលេចឮពាក្យចចាមអារ៉ាមអំពីគម្រោងរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងចចាមអារ៉ាមរៀបការនេះ Roxanne Tong នាងក៏បានចេញបកស្រាយអំពីរឿងចចាមអារ៉ាមនេះម្ដងហើយម្ដងទៀត រវាងនាង និង មិត្តប្រុសគឺលោក Kenneth Ma ដែលថា អ្នកទាំងពីរកំពុងឈានដល់ថ្ងៃរៀបការក្នុងពេលឆាប់ៗនេះ។
ដោយតារាស្រីវ័យ ៣៤ រូបនេះ បាននិយាយដូច្នេះថា៖ «យើងទើបតែទាក់ទងគ្នាបានប៉ុន្មានខែប៉ុណ្ណោះ។ ហើយគ្រាន់តែរាប់អានគ្នាដូចគូស្នេហ៍ធម្មតាដទៃទៀត។ តើអ្នកណាអាចរៀបការ ក្រោយពេលទាក់ទងគ្នាបានត្រឹមប៉ុន្មានខែនោះ?»។ ជាមួយគ្នានោះ នាងបានបន្ថែមទៀតថា៖ «ពួកយើងមិនបានជួបគ្នាយូរមកហើយ មុនពេលប្រកាសទាក់ទងគ្នា»។
ទោះយ៉ាងណាក៏ដោយ នាងក៏បានសង្កត់ធ្ងន់អំពីបញ្ហារៀបអាពាហ៍ពិពាហ៍ ដោយត្រូវការពេលវេលាគិតគូរវែងឆ្ងាយ ដើម្បីឱ្យប្រាកដមុននឹងសម្រេចចិត្តរៀបការកាន់ដៃគ្នាសាងជាគ្រួសារមួយ៕
ប្រភព៖ SGSTYLE