ទីបំផុត Taew ត្រូវអ្នកគាំទ្រម្នាក់ ទម្លាយពាក្យពិតមួយ ដាក់ឱ្យចំៗតែម្ដង
មហាជនដឹងហើយថា Taew Natapohn ជាតារាស្រីដែលចាត់ទុកបានថា ជាមុខសញ្ញាជានិច្ចសម្រាប់អ្នករិះគន់ បើទោះបីជានាងមិនបានធ្វើអ្វីក៏ដោយ ពោលគឺបន្ទាប់ពីផ្ទុះរឿងអាស្រូវបែកអតីតសង្សារ ១៣ មក ស្រវាស្នេហ៍ថ្មីកំលោះសេដ្ឋីរួចមក។ ក្នុងនោះ ឃើញថា បើទោះបីជានាងត្រូវទទួលការប្រមាថរិះគន់យ៉ាងណាក៏ដោយ ក៏នាងមិនដែលតបតអ្វីឡើយ។
ថ្មីៗនេះ តារាស្រី Taew បានចេញមុខបង្ហោះពាក្យមួយឃ្លានៅលើគណនីផ្ទាល់ខ្លួនរបស់នាងថា៖ « Everyday is my runway@mcmthailand » ។ ខណៈនោះដែរ ស្រាប់តែមានអ្នកគាំទ្រម្នាក់បានចូលទៅខមមិនយ៉ាងដូច្នេះថា៖ «មានមនុស្សជាច្រើនដែលតែងតែបង្ហោះថា អ្នកណាដែលចង់ស្អប់ខ្ញុំ ក៏ស្អប់ចុះខ្ញុំមិនខ្វល់ តែមនុស្សប្រភេទនោះ បានតែមាត់សាកមានអ្នកណានិយាយ ជេរ ឬ រិះគន់សាកមើល ដឹងតែមិននៅស្ងៀម ហើយប្តឹងឬក៏ជេរបកទៅគេវិញជាមិនខាន។ ដោយឡែក បើតារាស្រី Taew វិញ នាងអាចខុសពីអ្នកទាំងនោះ គឺនាងមិនខ្វល់ឡើយ នាងមិនសូម្បីតែតបត ទៅអ្នកដែលជេរនាងទាំងអស់នោះ ហើយនាងសុខចិត្តស្ងាត់ បើទោះបីជារឿងនោះ ត្រូវ ឬ ខុស ក៏ដោយ។ អ៊ីចឹង អ្នកដែលមិនខ្វល់ពិតមែន នោះគឺដូច Taew នេះហើយ អាចមើលនាងជាគំរូបាន»។
ផ្អែកតាមរយៈសារដែលអ្នកគាំត្រ Taew បានបង្ហោះនេះ គឺពិតជាអាចត្រូវទាំងស្រុងនឹងចរិតរបស់តារាស្រីរូបនេះ ព្រោះកន្លងមក បើទោះបីជាមានមនុស្សជាច្រើនបានរិះគន់ទៅលើនាងយ៉ាងណាក្ដី ក៏នាងនៅតែធ្វើធម្មតា មិនតបត មិនឆ្លើយតបអ្វីទាំងអស់ ពោលគឺមានការអត់ធ្មត់ខ្លាំងតែម្ដង ក្នុងនាមជាបុគ្គលសាធារណៈ និង ជាតារាក្នុងដួងចិត្តរបស់អ្នកគាំទ្រ៕
ប្រភព៖ daradaily