តារាហុងកុង Monica Chan តបទៅវិញចុក ក្រោយគេសួររឿងជិត ៦០ ឆ្នាំហើយមិនរៀបការ
តារាសម្តែងជើងចាស់ Monica Chan ជាអតីតតារាសម្ដែង TVB និងជាអតីតបវរកញ្ញាហុងកុងឆ្នាំ ១៩៨៩ នាពេលកន្លងទៅនេះ តារាសម្ដែងស្រីរូបនេះ តែងតែត្រូវគេឆ្កឹះកកាយអំពីជីវិតគូស្រកររបស់នាងជារឿយៗ ដោយសារតែ នាងមិនទាន់បង្ហើបសញ្ញាពីជីវិតរៀបអាពាហ៍ពិពាហ៍នៅឡើយ ខណៈចូលដល់វ័យ ៥៤ ឆ្នាំទៅហើយ។
ជាក់ស្ដែង នៅលើបណ្ដាញសង្គម Weibo អំឡុងពេលចូលឆ្នាំចិន តារាស្រីវ័យ ៥៤ឆ្នាំរូបនេះ បានទម្លាយពីអារម្មណ៍ក្នុងចិត្តរបស់នាង ទាក់ទងនឹងរឿងអនាគតដែលតែងតែត្រូវបានគេជជីកសួរជាញឹកញាប់ យ៉ាងដូច្នេះថា៖ «មិនមែនថា ជីវិតនៅលីវជ្រើសរើសខ្ញុំនោះទេ ផ្ទុយទៅវិញខ្ញុំជាអ្នកជ្រើសរើសនៅលីវ។ អ្នករាល់គ្នាមិនចាំបាច់សម្លឹងមកខ្ញុំដោយក្រសែតភ្នែកគួរឱ្យអាណិតរបស់អ្នកទេ» នាងបន្ថែមថា ៖ «អារម្មណ៍ឯកាខណៈពេលដែលជុំវិញខ្លួនពេញដោយមនុស្សខុស គឺអាក្រក់ជាងនៅម្នាក់ឯងទៀត»៕