ផ្ទុះការចាប់អារម្មណ៍ រ៉េត សារីតា មានមុខមាត់ស្រដៀងតារាតៃវ៉ាន់ម្នាក់នេះ មើលមួយភ្លែតអាចច្រឡំ
អតីតបរវកញ្ញាចក្រវាលកម្ពុជា កញ្ញា រ៉េត សារីតា ដែលត្រូវបានមហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្រទទួលស្គាល់ពីទេពកោសល្យ សមត្ថភាពដ៏ប៉ិនប្រសប់ ជាមួយមានភាពរឹងមាំក្លាហានរបស់នាង ចាប់តាំងពីក្លាយជាម្ចាស់ម្កុដបវរកញ្ញាចក្រវាលកម្ពុជា ២០២០ តំណាងឱ្យកម្ពុជាឈានជើងចូលប្រកួតលើឆាកអន្តរជាតិ នាពេលកន្លងមក បានធ្វើឱ្យរូបនាងក្លាយនារីដ៏លេចធ្លោម្នាក់ក្នុងចិត្តរបស់អ្នកគ្រប់គ្នា។
បច្ចុប្បន្ន អតីតបរវកញ្ញារូបស្រស់រូបនេះ ក៏បានក្លាយជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយបានចុះកិច្ចព្រមព្រៀងកាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅ។
បើនិយាយពីរូបសម្រស់វិញ សារីតា នាងក៏មានរូបសម្រស់ស្រស់សោភាមិនធម្មតាដែរ ជាពិសេសគឺស្នាមញញឹមដ៏ស្រស់ទាក់ទាញមានមន្តស្នេហ៍របស់នាងតែម្ដង។
មិនត្រឹមតែប៉ុណ្ណោះទេ អំឡុងពេលធ្វើបទសម្ភាសមួយពីសារព័ត៌មានថៃ បានលើកសរសើរថា សម្រស់មុខមាត់របស់តារាស្រីរូបនេះ ត្រូវបានគេលាន់មាត់សរសើរមានមុខមាត់ស្រដៀងទៅនឹងជាតារាសម្ដែង អ្នកនាង Shu Qi និង ជាតារាបង្ហាញម៉ូដកូនកាត់ចិន-តៃវ៉ាន់ដ៏ល្បីឈ្មោះមួយរូបផងដែរ ពិតជាធ្វើឱ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បើមិនសង្កេតច្បាស់នោះទេអាចនឹងមើលច្រឡំមែន៕