សុខ ស្រីមុំ ទម្លាយវីដេអូច្រៀងពីរោះស្រួយស្រែស រីឯសម្រស់ក្នុងវ័យ ៤៨ ឆ្នាំវិញឡើងខ្ញង់
បើទោះជាចាកឆ្ងាយពីវិថីសិល្បៈ ក្នុងស្រុកទៅរស់នៅឯសហរដ្ឋអាមេរិក អស់រយៈពេលមិនតិចជាង ២០ ឆ្នាំ ក្តី តែអតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ ដែលសម្បូរដោយសមត្ថភាព និង ទេពកោសល្យសម្តែងក្នុងកាយវិការក្រមិចក្រមើម ធ្វើមុខគួរឱ្យក្នាញ់ នៅតែដក់ជាប់នៅក្នុងក្រអៅបេះដូងអ្នកគាំទ្រដូចដើម។ លើសពីនោះ បើទោះបីជាខានបង្ហាញការសម្តែងជាច្រើនឆ្នាំ តែតារាភាពយន្តជើងចាស់រូបនេះ នៅតែបន្សល់ទុកស្នាដៃសម្តែងក្នុងខ្សែភាពយន្តជាច្រើនដល់ក្មេងៗជំនាន់ក្រោយទៀតផង។
គួររំឮកថា តារាសម្តែងស្រីថ្ពាល់ខួចល្បីនាទសវត្សរ៍ ៨០-៩០ សុខ ស្រីមុំ បានលាប្រិយមិត្តអ្នកគាំទ្រចេញទៅរស់នៅទឹកដីសហរដ្ឋអាមេរិក តាំងពីអំឡុងឆ្នាំ ១៩៩៤ ដោយអ្នកនាងបានទម្លាក់ចោលទាំងស្រុងនូវការសម្តែងទាំងអស់នៅប្រទេសកម្ពុជា តែកាលនោះអ្នកនាងនៅតែបន្តជាតារាចម្រៀងនៅឯសហរដ្ឋអាមេរិក រួមនឹងសិល្បៈរួមជំនាន់មួយចំនួនផងដែរ។
ជាការពិត បើគិតមកតាំងពីឆ្នាំកំណើត ១៩៧៣ មកដល់ឆ្នាំ ២០២១ នេះ អ្នកនាង សុខ ស្រីមុំ មានអាយុ ៤៨ ឆ្នាំហើយ ប៉ុន្តែរូបសម្រស់របស់អតីតតារាភាពយន្តនៅតែស្រស់ស្អាត និង នៅតែខ្ញង់ដដែល ពោលគឺមិនចាស់តាមវ័យឡើយ។
ថ្មីៗនេះ អ្នកនាង សុខ ស្រីមុំ ក៏បានបង្ហាញវីដេអូពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកនាង អមនឹងការបកស្រាយបទចម្រៀងដោយផ្ទាល់ទៀតនោះ អ្នកនាងក៏ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើកឡើងថា សុខ ស្រីមុំ មិនត្រឹមតែសម្រស់នៅចាំទេ តែសំឡេងវិញនោះ ក៏នៅតែពីរោះមិនប្រែដែរ៕ សូមទស្សនាវីដេអូខាងក្រោម ៖