ឃើញ Kimberly កាត់សក់ខ្លីប្លែកភ្លាម កំលោះ Mark Prin ប្រតិកម្មយ៉ាងនេះភ្លែត
ជារឿយៗ តារាស្រី Kimberly តែងតែបង្ហាញអ្វីដែលប្លែកជានិច្ចសម្រាប់បម្រើចំណីចក្ខុដល់មហាជនអ្នកគាំទ្រ មិនថាតាមរយៈការសម្តែង ឬ ការលេងម៉ូដសំលៀកបំពាក់ និង ការតុបតែងខ្លួននោះទេ។
ជាក់ស្តែង នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាស្រី Kimberly កាន់តែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៀតហើយ បន្ទាប់ពីនាងបានផ្លាស់ប្តូរស្ទីលម៉ូដសក់ខ្លីថ្មី ស្អាតប្លែកដែលមិនធ្លាប់មានពីមុនមកនោះ។
ក្រោយពេលឃើញតារាស្រី Kimberly កាត់សក់ខ្លី ស្តីលថ្មីប្លែកបែបនេះ មានមហាជនមិនតិចនោះទេដែលចូលទៅសម្តែងការសរសើរថា ស្អាត ប្លែក ជាពិសេសសង្សារបណ្តូលចិត្តរបស់នាង លោក Mark Prin តែម្តង ដែលកំពុងតែញញឹមបិតមាត់មិនជិតពេលដែលឃើញមិត្តស្រីលេងស្ទីលសក់ថ្មីមួយនេះ ថែមទាំងសរសើរស្អាតមិនដាច់ពីមាត់ទៀតផង៕
ប្រភព៖ Gossipstar