តាំងពីបានសង្សាសេដ្ឋីមក Matt ប្តូរស្ទីលថ្មី លេងខ្លួនសិចស៊ីសឹងរាល់ថ្ងៃ
អាចនិយាយបានថាជាស្ទីលផ្ទាល់ខ្លួនមួយទៅហើយសម្រាប់តារាស្រីស្រស់ Matt Peranee ព្រោះជារឿយៗនាងតែងតែថតសម្ញែងរាងសិចស៊ីបង្ហោះក្នុងបណ្ដាញសង្គមមិនសូវជាដាច់ឡើយ ដោយបានសម្ញែងឱ្យឃើញពីសាច់សខ្ចីដូចបណ្តូលចេករបស់នាង។
ជាការពិត ចាប់តាំងតែទទួលបានសង្សារជាសេដ្ឋីហាយសូរនាយ Songkarn ដែលជាអតីតស្វាមី Aff មកកាលណា តារាស្រី Matt តែងតែលែងខ្លួនសិចស៊ីខ្លាំងៗទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ទោះបីពេលខ្លះមានមហាជនខ្លះបញ្ចេញមតិរិះគន់ដល់រូបនាងរាល់ពេលបង្ហាញខ្លួនក៏ដោយ។
យ៉ាងណាមិញ ថ្មីៗនេះ ពិតធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតហើយ បន្ទាប់ពី Matt លេងខ្លួនមួយទំហឹងស្លៀកប៊ីគីនីថតសម្ញែងរាងក្នុងអាងទឹកយ៉ាងស្រស់ស្អាត។ ជាមួយគ្នានោះ អ្វីដែលចាប់អារម្មណ៍នោះ រាល់ដងដែលនាងស្លៀកប៊ីគីនីតែងមានអ្នករិះគន់ តែដល់លើកនេះ ស្រាប់តែមហាជនជាច្រើនចូលទៅអួតសរសើរនាងស្ទើរតែគ្រប់គ្នា៕