ស្ទើរមិនជឿ Hyeri ក្រុម Girl’s Day មួយអាទិត្យលួចយំយ៉ាងតិចម្តង ព្រោះតែមូលហេតុនេះ
Hyeri គឺជាសមាជិកក្រុមចម្រៀងនារី Girl’s Day ដែលបច្ចុប្បន្នកំពុងផ្តោតសំខាន់លើអាជីពជាតារាសម្តែង និង កំពុងទទួលបានការចាប់អារម្មណ៍តាមរយៈរឿង «My Roommate is a Gumiho»។
ស្រីស្រស់រាងតូចច្រឡឹង ពោរពេញដោយសមត្ថភាព និង ទេពកោសល្យរូបនេះ ធ្លាប់បានទម្លាយថា នាងធ្លាប់លួចយំជាច្រើនដង រហូតមកទល់ពេលបច្ចុប្បន្ននេះក៏នាងនៅតែមានទម្លាប់បែបនេះ ដោយយ៉ាងហោចណាស់មួយសប្តាហ៍នាងយំម្តង ព្រោះតែបញ្ហាការតមញ៉ាំដែលកំណត់ដោយក្រុមហ៊ុន។
Hyeri ទម្លាយថា ៖ «នាងគឺជាមនុស្សដែលចូលចិត្តញ៉ាំអាហារជាខ្លាំង ដោយនាងញ៉ាំបានសឹងតែគ្រប់មុខ និង មិនរើសនោះឡើយ តែនាងមិនអាចញ៉ាំសេរីតាមការចូលចិត្តបានឡើយ ដោយនាងត្រូវចេញសម្តែង និង ថតជាញឹកញាប់»។
Hyeri បន្ថែមថា ៖ «មានពេលមួយនោះ អំឡុងពេលដែលនាងថតរឿងភាគទូរទស្សន៍មួយ គឺនាងសឹងតែពុំបានគេងពេញមួយយប់ ដោយក្នុងមួយថ្ងៃគឺនាងគេងបានត្រឹម ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះ ព្រោះតែនាងឃ្លានគេងពុំលក់។ មានពេលខ្លះទៀតអំឡុងពេលហ្វឹកហាត់ នាងត្រូវអត់ញ៉ាំអ្វីចូលពោះទាល់តែសោះដើម្បីរក្សាគីឡូមិនឱ្យមានការកើនឡើង ដែលវាជាមូលហេតុដែលធ្វើឱ្យនាងយំជាញឹកញាប់ រហូតវាស្ទើរតែក្លាយជាទម្លាប់»៕
ប្រភព៖ KPOPStarz