នៅក្រៅប្រទេសមែន តែតារាស្រី ៤ ដួង សម្រុករកស៊ីលើអនឡាញល្បីខ្លាំងដល់ស្រុកខ្មែរ
ដូចលោកអ្នកធ្លាប់បានដឹងមកហើយ នៅក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្នគេតែងសង្កេតឃើញថា មានតារាប្រុសស្រីជាច្រើនក៏បានបង្កើតមុខជំនួញ និង ធ្វើការងារផ្សេងៗក្រៅពីអាជីពសិល្បៈ។ ក្នុងនោះ ភាគច្រើនខ្លះបើកហាងលក់សម្លៀកបំពាក់ ខ្លះបើកហាងលក់ផលិតផលថែសម្រស់ ខ្លះបើកភោជនីយដ្ឋាន និង ខ្លះទៀតលក់ផលិតផលតាមអនឡាយ ជាដើម។
ដោយឡែកបើក្រឡេកមកមើលសិល្បការិនីចំនួន ៤ រូប ដែលបានចាកចេញពីប្រទេសទៅរស់នៅឯក្រៅប្រទេស ដោយខ្លះនៅបន្តអាជីពជាតារា និង ខ្លះទៀតបានផ្តាច់ផឹងតែម្តងនោះ ក៏ហាក់កំពុងតែកាក់កបខ្លាំងលើមុខជំនួញរបស់ខ្លួននៅឯក្រៅប្រទេស ដោយតារាស្រី ៤ រូបនេះ បានបើករបរលក់ផលិតផលតាមអនឡាយ។
១. អ្នកនាង អេនជី
អតីតពិធីការិនី អេនជី បើទោះជាទើបតែវិលត្រលប់មកកម្ពុជាបង្កើនមុខជំនួញហាងលក់ផលិតផលថែសម្រស់ក្តី តែអ្នកនាងក៏បានចាកចេញទៅសហរដ្ឋអាមេរិកវិញហើយដែរ។ សព្វថ្ងៃ អ្នកនាង អេនជី នៅតែបន្តលក់ផលិផលតាមអនឡាយ និង មានអតិថិជននៅឯប្រទេសកម្ពុជាទៀតផង។
២. អ្នកនាង ដាញ់ ម៉ូនីកា
អតីតតារាសម្តែង ដាញ់ ម៉ូនីកា ក៏ដូចគ្នាដែរ ក្រោយពីចាកចេញទៅរស់នៅឯក្រៅប្រទេសជាមួយស្វាមីហើយនោះ សព្វថ្ងៃអ្នកនាងក៏កំពុងក្លាយជាអ្នកចែកចាយផលិតផលថែសម្រស់ល្បីមួយ ដោយអ្នកនាងលក់នៅឯសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែអ្នកនាងក៏មានអតិថិជននៅស្រុកខ្មែរដូចគ្នា។
៣. អ្នកនាង អ៊ិន សុខលីដា
អតីតពិធីការិនី អ៊ិន សុខលីដា ក៏មិនខុសពីអ្នកនាង អេនជី ប៉ុន្មានដែរ សព្វថ្ងៃអ្នកនាង កំពុងតែប្រកបរបរលក់ផលិតផលប្រ៊េនរបស់អ្នកនាងផ្ទាល់នៅឯសហរដ្ឋអាមេរិក។
៤. អ្នកនាង សៅ ឆេងហុង
អតីត Freshie Girl ចំណាត់ថ្នាក់លេខ ១ ឆ្នាំ ២០០៣ អ្នកនាង សៅ ឆេងហុង បច្ចុប្បន្នកំពុងតែរស់នៅឯសហរដ្ឋអាមេរិក ដោយអ្នកនាងក៏នៅតែបន្តអាជីពលើវិថីសិល្បៈ ជាតារាចម្រៀង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង សៅ ឆេងហុង ក៏បើករបរលក់តាមអនឡាញដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ និង កាបូបនារីជាដើម៕