ភ្ញាក់ផ្អើល! Pong Nawat កា្លយជាអ្នកផ្ដល់យោបល់លើរឿងកម្សត់នេះ យ៉ាងស្ទាត់ជំនាញ
មកទល់ពេលនេះតារាប្រុសលោក Pong Nawat មានអាយុ ៤៣ ឆ្នាំទៅហើយ តែនៅឡើយហាក់មិនទាន់មានម្ចាស់បេះដូងនោះទេ។ ក្នុងនោះដែរ បើទោះបីជាលោកមិនទាន់មានម្ចាស់បេះដូងក្តី តែលោកក៏ជាប់ឈ្មោះថាជាបុរសមុខព្រាន ដែលមហាជនដាក់ឱ្យបាត់ទៅហើយ។
ជាក់ស្តែង នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ តារាប្រុសលោក Pong Nawat បានចូលធ្វើជាឌីជេដំបូងនៅក្នុងកម្មវិធីវិទ្យុ EFM 94 ដែលជាកម្មវិធីប្រឹក្សាស្នេហារបស់យុវវ័យដែលបានជួបនាពេលបច្ចុប្បន្ន។
អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ ពេលដែលឃើញតារាប្រុសរូបនេះបានប្រឹក្សាយោបល់រឿងស្នេហាដល់នារីម្នាក់បានសួរទៅកាន់លោកថា ៖ «នាង និង មិត្តប្រុសទាក់ទងគ្នា ២ ឆ្នាំ តែនាងទើបតែចាប់បានថាគេលួចមានទំនាក់ទំនងជាមួយនារីផ្សេង តើនាងគួរតែកាត់ចិត្ត ឬ គួរមានវិធីសាស្រ្តបែបណា?»។
ទន្ទឹមនឹងនោះ ស្រាប់តែអ្នកកំលោះសាច់ដុំ Pong Nawat បានឆ្លើយតបទៅកាន់នារីម្នាក់យ៉ាងដូច្នេះថា ៖ «លោកគិតថាក្តីស្រឡាញ់វាមិនពិបាកដល់ម្ល៉ឹងនោះទេ វាមានវគ្គមានឃ្លារបស់វា ការដែលយើងទាក់ទងជាមួយអ្នកណាម្នាក់ទាំងដែលយើងមានម្ចាស់ហើយ យើងត្រូវដោះស្រាយជាមួយអ្នកចាស់ឱ្យដាច់ស្រាច់សិន ទើបយើងទៅរកអ្នកថ្មីបាន ប្រសិនបើយើងបុរសដែលចង់ច្បាស់លាស់ពិតមែន»។
ក្នុងនោះដែរ លោកក៏បានបន្ថែមទៀតថា ៖ «ដោយឡែក យើងជាមនុស្សស្រីប្រសិនបើយើងចង់ទាក់ទងគ្នាទៀត យើងត្រូវឱ្យគេដោះស្រាយរឿងលួចលាក់ទាំងនោះឱ្យដាច់ស្រាច់សិន ត្រូវឱ្យដោះស្រាយជាប្រញាប់មិនចាំបាច់ទុកពេលវេលាឱ្យនោះទេ ព្រោះប្រសិនបើគេស្រឡាញ់យើងពិតគេនឹងដោះស្រាយទៅតាមអ្វីដែលយើងត្រូវការភ្លាមជាមិនខាន»។
ក្រោយពីបានឃើញបែបនេះ មហាជនពិតនឹកស្មានមិនដល់តែម្តងចំពោះដំណោះស្រាយដែលលោក Pong Nawat បានប្រឹក្សាជូនអ្នកមានវិបត្តិស្នេហាទាំងនោះ ព្រោះធ្លាប់តែមហាជនហៅថាជាបុរសព្រាននារី តែម្តងនេះលោកពិតជាបង្ហាញពីសុភាពបុរសពិតតែម្តង៕
ប្រភព៖ Khaosod