ទុកកូនមួយឡែកសិន! វ៉ាន់ ម៉ូនិច ដឹកដៃស្វាមី ចាយជីវិតហាយសូរលើកោះមួយ ជះភាពអភិជនខ្លាំង
អតីតតារាសម្ដែងស្រី វ៉ាន់ ម៉ូនិច ថ្វីដ្បិតតែបានដកខ្លួនពីវិស័យសិល្បៈទៅសំងំសាងជីវិតគ្រួសារច្រើនឆ្នាំហើយក្ដី ប៉ុន្តែនាងនៅតែទទួលបានការស្រឡាញ់តាមដានពីមហាជនអ្នកគាំទ្រដដែល ជាមួយនឹងសកម្មភាពក្នុងជីវិតឯកជនរបស់នាង ជាពិសេសជីវិតគ្រួសារតូចដ៏មានសុភមង្គល កំពុងតែរស់នៅយ៉ាងសោយសុខ។
ពិតណាស់ អ្នកលេងបណ្ដាញសង្គម ដែលតែងតែតាមដានរាល់សកម្មភាពក្នុងជីវិតឯកជនរបស់អតីតតារាសម្ដែងស្រីរូបនេះ បានដឹងហើយថា បច្ចុប្បន្នអ្នកនាងកាន់តែមានជីវិតរស់នៅយ៉ាងហាយសូរ មានក្ដីសុខបំផុត មានស្វាមីមានងារជាឧកញ៉ាវ័យក្មេង ទាំងស្រឡាញ់ ទាំងយល់ចិត្ត និង ថ្នាក់ថ្នមរូបនាងសព្វគ្រប់ ជាពិសេសចាប់តាំងពីទទួលបានចំណងដៃកូនប្រុសទី ២ មក កាន់តែបន្ថែមនូវសុភមង្គលក្នុងគ្រួសារខ្លាំងឡើង។
ជាក់ស្ដែងថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងថែមទៀត ដែលបានឃើញអតីតតារាសម្ដែងស្រីរូបនេះ បញ្ចេញរូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គម ដែលបង្ហាញពីដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមជាមួយនឹងស្វាមីលើកោះមួយ នាទឹកដីខេត្តកោះកុង។ ក្នុងនោះ គេឃើញថា ទោះបីជាអតីតតារាស្រីរូបនេះ មានកូន ២ ហើយមែន ប៉ុន្តែនាង និង ស្វាមី ក៏មិនភ្លេចសាងស្នេហ៍យ៉ាងរ៉ូមែនទិចនឹងគ្នា គេងកាន់ដៃគ្នាមើលថ្ងៃលិចនៅលើកោះយ៉ាងពោរពេញដោយសុភមង្គល ដែលមើលទៅរូបភាពទាំងនោះ អ្នកទាំងពីរ ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោងទើបបង្កាត់ភ្លើងស្នេហ៍នឹងគ្នាដំបូងៗអ៊ីចឹង។
ឃើញរូបភាពទាំងនេះហើយ មហាជនអ្នកគាំទ្ររបស់ អតីតតារាស្រីរូបនេះ បានចូលទៅខមមិនបង្ហាញពីចិត្តលួចច្រណែនពីសេចក្ដីសុខរបស់នាងគ្រប់គ្នា ព្រមទាំងបានធ្វើការជូននាង និង គ្រួសារកាន់តែទទួលបាននូវសុភមង្គលខ្លាំងឡើង៕